ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុអនុស្សរណៈកិច្ចសហប្រតិបត្តិការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងសមាគមសម្ព័ន្ធយុវជន វៀតណាម ខេត្តឡុងអាន
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន សសយក ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុអនុស្សរណៈកិច្ចសហប្រតិបត្តិការ រវាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយសមាគមសម្ព័ន្ធយុវជនវៀតណាមខេត្តឡុងអាន ដំណាក់កាល ឆ្នាំ២០២៤-២០២៩ ជាមួយលោកស្រី ឡេ ធិហុងកេត ប្រធានសមាគមសម្ព័ន្ធយុវជនវៀតណាមខេត្តឡុងអាន។ ដែលមានការចូលរួមពី លោកអនុប្រធាន លោកសមាជិកអចិន្រ្តៃយ៍ លោក លោកស្រី គណៈកម្មាធិការ សសយក ខេត្ត ប្រធានគណៈកម្មាធិការ សសយក ក្រុង ស្រុកទាំង៨ និងប្រតិភូសមាគមសម្ព័ន្ធយុវជន ខេត្តឡុងអាន។

ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ថា ក្នុងនាមយុវជនជំនាន់ក្រោយ នឹងបន្តសកម្មភាពមិត្តជិតខាងល្អ ទំនាក់ទំនងកិច្ចសហប្រតិបត្តការ នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលកន្លងមកយើងបានចូលរួមចំណែកជួយគ្នាទៅវិញទៅមកក្នុងសកម្មភាពមនុស្សធម៌ ការព្យាបាលជំងឺ ការផ្ដល់បច្ចេកទេសកសិកម្ម ក៏ដូចជាផ្លាស់ប្តូរវប្បធម៌ កីឡា និងសិល្បៈជាដើម ដែលជាប្រទេសជាប់ព្រំដែនជាមួយគ្នា។
ដោយ៖ ភក្ដី





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


