ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ ៥ចំណុច ដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍ ៥ ចំណុច ដល់ថ្នាក់ដឹកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងលើការងារប្រមូលចំណូល និងកិច្ចសម្រួលពាណិជ្ជកម្ម ទាំងលើការអនុវត្តគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយនឹងកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តលអនុសាសន៍បែបនេះនៅក្នុងពិធីសម្ពោធអគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០២១ ។
អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ទាំង៥ចំណុចនេះ រួមមាន ទី១. ត្រូវបន្តលើកកម្ពស់ការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស វិស័យឯកជននូវរាល់បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ការងារនេះ គឺជាចំណែកដ៏សំខាន់នៃការពង្រឹងនីតិរដ្ឋ និងការកសាងវប្បធម៌សារពើពន្ធឱ្យកាន់តែប្រសើរឡើងថែមទៀតនៅក្នុងសង្គមកម្ពុជា ។
ទី២. ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវយុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស តាមរយៈការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើនឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំង ការពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព៌ត័មាន និងគមនាគមន៍ជាដើម។ ទី៣. ត្រូវបន្តពង្រឹង និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្មនានា ដូចជា ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធគ្រប់គ្រងហានិភ័យ សវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ និងប្រព័ន្ធបញ្ហាតែមួយជាដើម សំដៅកែលម្អបរិយាកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង។
ចំណុចទី៤. ត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវបណ្តាវិធានការនានាដែលរាជរដ្ឋាភិបាល បានដាក់ចេញសំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ-១៩ ដោះស្រាយរាល់ផលប៉ះពាល់នានាដែលបង្កឡើងដោយជំងឺនេះ ពិសេស គឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបណ្តាវិធានការដែលមានចែងនៅក្នុងយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ព្រមទាំង វិធានការជាក់ស្ដែងទាំងឡាយដែលមានចែងនៅក្នុងឯកសារ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣»ដែលរាជរដ្ឋាភិបាលទើបបានអនុម័តដាក់ឱ្យអនុ វត្តថ្មីៗនេះ ។
ចំណែក ចំណុចទី៥. ត្រូវពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ។ ការងារនេះ មានសារៈសំខាន់ណាស់ ទាំងនៅក្នុងការរួមចំណែកបង្កើនចំណូលជូនរដ្ឋ ទាំងក្នុងការធានានូវការប្រកួតប្រជែងដោយស្មើភាពសម្រាប់ធុរកិច្ច និងទាំងក្នុងការលើកស្ទួយអនុលោមភាព និងវប្បធម៌សារពើពន្ធនៅកម្ពុជា ។ ជាការពិត ការលុបបំបាត់ទាំងស្រុងនូវអំពើរត់គេចវេះពន្ធ គឺជាការងារលំបាកដែលអាចត្រូវការពេលយូរ ក្នុងការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ