ព័ត៌មានជាតិ
អ្នកឧកញ៉ា ឃុន សៀ ប្រកាសគាំទ្រចំពោះការសម្រេចជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត
ភ្នំពេញ៖ អ្នកឧកញ៉ា ឃុន សៀ សូមផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេច នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។

សារគាំទ្រនេះបានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយ ឯកឧត្តម បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។
សារគាំទ្របានបន្តថា យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគត នាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេខក្តីសុខ សុភមង្គល និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប នាពេលអនាគត៕
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


