ព័ត៌មានជាតិ
ស្លាប់២នាក់របួស៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកវ៉ារិន
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកវ៉ារិន បានឲ្យដឹងថា នៅវេលាម៉ោង១៦និង៤៤នាទីកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងត្រង់ចំណុច(បែកក្អម) ស្ថិតនៅក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (រថយន្តក្រឡាប់ផ្ងារជើងដោយខ្លួនឯង) បណ្ដាលឲ្យមនុស្យរងរបួសធ្ងន់និងស្រាលចំនួន៥នាក់ និងស្លាប់២នាក់។

ជនរងគ្រោះនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះ ទី១. ឈ្មោះ ឡុង ភា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកបរ(ស្លាប់)។ ទី២. ឈ្មោះ ភាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នករួមដំណើរ(ស្លាប់)។ទី៣. ឈ្មោះ ជា កុសល ភេទប្រុស អាយុ១១ឆ្នាំ របួសធ្ងន់។ ទី៤. ឈ្មោះ ជា បរមី ភេទប្រុស អាយុ១១ឆ្នាំ របួសស្រាល។ ទី៥. ឈ្មោះ ពា ចិត្រា ភេទប្រុស អាយុ៦ឆ្នាំ របួសធ្ងន់។ ទី៦. ឈ្មោះ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ របួសស្រាល និងទី៧. ឈ្មោះ ចាន់ វីឡា ភេទប្រុស អាយុ១ឆ្នាំ របួសស្រាល។ អ្នកស្លាប់និងរបួសទាំងអស់ រស់នៅភូមិឃុំកើតហេតុខាងលើ។


សមត្ថកិច្ចបានបញ្ជាក់ថា ករណីរថយន្តដែលបើកក្រឡាប់ហើយបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសនេះ ដោយសារតែអ្នកបើកបរផឹកគ្រឿងស្រវឹង រថយន្តបង្កម៉ាកបាឡែន ពណ៌ទឹកប្រាក់ បើកពីកើតទៅលិច ពាក់ស្លាកលេខ ភ្នំពេញ2S1917 បច្ចុប្បន្នរថយន្តត្រូវបានកម្លាំងប៉ូលិសចរាចរណ៍ស្ទូចទៅរក្សាទុក នៅប៉ុស្តិ៍ឃុំស្រែណូយ ចំណែកអ្នកស្លាប់និងរបួស ត្រូវបានបញ្ជូនមកមន្ទីរពេទ្យមណ្ឌលសុខភាពឃុំស្រែណូយ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


