ព័ត៌មានជាតិ
អ្នកជំនាញ៖ ដីតំបន់អរិយក្សត្រអាចឡើងថ្លៃគុណនឹងបី ក្រោយតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
«តំបន់អរិយក្សត្រនឹងក្លាយជាតំបន់ទីក្រុងរណប និងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ ២២ កាលពីដើមឆ្នាំ ២០២០កន្លងទៅ។

នៅដើមឆ្នាំ ២០២២នេះ តំបន់អរិយក្សត្រកាន់តែមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់សាធារណជនទូទៅ ជាពិសេសអ្នកវិនិយោគអចលនទ្រព្យ ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ សម្រេចជួយសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ពីរាជធានីភ្នំពេញ ទៅអរិយក្សត្រ បន្ទាប់ពីការសិក្សាគម្រោងបានចប់សព្វគ្រប់ ខណៈការបើកការដ្ឋាននឹងចាប់ផ្ដើមនៅឆ្នាំ ២០២២នេះ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់កម្ពុជាថ្មី នៅថ្ងៃនេះថា ដីតំបន់អរិយក្សត្របានឡើងថ្លៃម្តងរួចមកហើយ កាលពីឆ្នាំមុន ក្រោយរាជរដ្ឋាភិបាលប្រកាសពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីភ្នំពេញតភ្ជាប់ទៅអរិយក្សត្រ។ អ្នកជំនាញអចលនទ្រព្យរូបនេះបន្តថា ប្រសិនបើគម្រោងសាងសង់ស្ពាននេះចេញជារូបរាង តម្លៃដីនៅតំបន់អរិយក្សត្រអាចនឹងឡើងថ្លៃបន្ថែមទៀត ពោលគឺគុណនឹងបី។

លោកថា« តំបន់អរិយក្សត្រ និងកោះខ្យងវាហាក់ដូចជាផ្នែកមួយនៃកោះពេជ្រជំនាន់ដើម…ប្រសិនបើមានស្ពានកើតឡើងតម្លៃដីអាចនឹងផ្ទុះ សព្វថ្ងៃនេះ តម្លៃ១ម៉ែត្រការ៉េចន្លោះពី ៤០ដុល្លារទៅ ៥០ដុល្លារ និងតំបន់ខ្លះជាង ១០០ដុល្លារ ហើយបើសិនជាស្ពានកើតឡើងមែន តម្លៃដីនឹងហក់ឡើងគុណនឹងពីរ ឬគុណនឹងបី»។
របាយការណ៍នៃការសិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការកំណត់ទីតាំង និងទ្រង់ទ្រាយរបស់ស្ពានហើយ។
លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី ០៣ ខែមករា ថា ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០។
ឯកអគ្គរដ្ឋទូតអះអាងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ មិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនូវការអបអរសាទរ និងការអរគុណ រដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ៕ ទួន សុផល

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


