ព័ត៌មានជាតិ
អតីតតំបន់ទ័ពខ្មែរក្រហមឈរជើង បានតភ្ជាប់អគ្គិសនីប្រើប្រាស់
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការតបណ្តាញអគ្គីសនីជូនប្រជាពលរដ្ឋដែលរស់នៅចំណុចតាមូងផ្អែម ស្ថិតនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ដើម្បីឱ្យប្រជាពលរដ្ឋមានអគ្គីសនីប្រើប្រាស់គ្រប់ខ្នងផ្ទះ។
ចំណុចតាមូងផ្អែមនេះ គឺជាអតីតតំបន់ក្តៅ ដែលកងទ័ពខ្មែរក្រហមឈរជើង ហើយស្ថិតនៅដាច់ស្រយាលឆ្ងាយពីទីប្រជុំជន និងមិនមានអគ្គីសនីប្រើប្រាស់ឡើយ។ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋរស់នៅចំនួន១១៥គ្រួសារ ស្មើនឹង៣៨៤នាក់ ស្រី១៩៣នាក់ មាន ៩២ខ្នងផ្ទះ និងមានមត្តេយ្យសិក្សាសហគមន៍ចំនួន១ខ្នង មានសិស្សចំនួន១៩នាក់ ស្រី៤នាក់ ព្រមទាំងមានសាលាបឋមសិក្សាចំនួន១ខ្នងមានសិស្សសរុប ៩៦នាក់ ស្រី៥៥នាក់។


ក្នុងការចុះត្រួតពិនិត្យការតបណ្តាញអគ្គីសនីកាលពីថ្ងៃទី០៤មករាម្សិលមិញ លោក គួច ចំរើន បានធ្វើការសម្របសម្រួលផលប៉ះពាល់ និងមានការធ្វើសម្បទានពីអ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយបានកាប់ដើមដូងប្រេង និងដើមឈើរាប់រយដើមដើម្បីរត់បណ្តាញអគ្គិសនី។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានចាត់ឱ្យអគ្គិសនីខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរស្រុកកំពង់សីលា ចុះតបណ្តាញអគ្គីសនីនៅតំបន់ខាងលើឱ្យបានលឿន ដើម្បីសម្រួលដល់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ខាងលើទៅតាមខ្នងផ្ទះ និងបានឧបត្ថមថវិកាដល់ស្រ្តីមាន ផ្ទៃពោះចំនួន៣នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការចំណាយនៅពេលសម្រាលកូននាពេលខាងមុខ។
ជាមួយគ្នានេះ លោក អភិបាលខេត្ត ក៏បានណែនាំ និងជំរុញដល់ក្រុមការងារតបណ្តាញអគ្គីសនី ត្រូវពន្លឿនការងាររបស់ខ្លួនដើម្បីឱ្យប្រជាពលរដ្ឋមានអគ្គីសនីប្រើប្រាស់គ្រប់ខ្នងផ្ទះបានឆាប់រហ័ស៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


