ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ រំពឹងថា អ្នកវិនិយោគថៃ នឹងមកវិនិយោគវិស័យទេសចរណ៍នៅកម្ពុជាកាន់តែច្រើន
លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងថា អ្នកវិនិយោគរបស់ថៃ នឹងបង្កើនការវិនិយោគទុនផ្នែកវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្ន ប្រទេសកម្ពុជា បានបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញក្រោយជួបនូវវិបត្តិនៃការរីករាលដាលនូវមេរោគកូវីដ១៩។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ថៃ កាលពីពុធ លោកសុខ សុក្រឹត្យា បានលើកឡើងថា ជាមួយនឹងការបើកប្រទេសឡើងវិញ លោករំពឹងថា ជនជាតិថៃ និងអ្នកវិនិយោគថៃនឹងសម្រុកចូលមកទស្សនាកម្សាន្តនៅកម្ពុជា ខណៈការរឹតត្បិតនៃការចេញចូលទាំងផ្លូវអាកាស និងផ្លូវ គោកមិនមានលក្ខខណ្ឌច្រើន ដូចបណ្តាប្រទេសគេនោះ។ លោក សុខ សុក្រឹត្យា បានប្រាប់ដល់ពិធីការិនីថៃថា៖«កម្ពុជា បានបើកប្រទេសឡើងវិញហើយតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក ប៉ុន្តែក្រុមការងារថ្នាក់មូលដ្ឋានតាមជាយដែនរវាងប្រទេសទាំងពីរ កំពុងជជែកពិភាក្សាជាមួយគ្នាទាក់ទងនឹងការបើកច្រកទ្វារតាមព្រំដែន សំដៅធ្វើយ៉ាងណាផ្តល់សុវត្ថិភាព និងផ្តល់ការសប្បាយរីករាយសម្រាប់អ្នកទេសចរនៃប្រទេសទាំងពីរ ហើយក្រុមការងារកំពុងជំរុញបញ្ហានេះឱ្យបានឆាប់រហ័សផងដែរ»។
លោក សុខ សុក្រឹត្យា ក៏បានប្រាប់ដល់ជនជាតិថៃ និងអ្នកវិនិយោគិនថៃផងដែរថា ការធ្វើដំណើរចេញចូលប្រទេសកម្ពុជា គឺពុំមានការរឹតបន្តឹងអ្វីខ្លាំងក្លានោះទេ ពោល គឺអ្នកទេសចរដែលចាក់វ៉ាក់សាំងពេញលេញ ឬចាប់ពី ២ ដូសឡើង ធ្វើដំណើរទៅកម្ពុជាតាមយន្តហោះ គឺគ្រាន់តែបង្ហាញលិខិត PCR Test ៧២ម៉ោងមុនចេញដំណើរ និងធ្វើតេស្តរហ័សពេលមកដល់អាចចូលទស្សនាកម្ពុជាបានដោយសេរីតែម្តងគ្មានការដាក់កំហិតឱ្យធ្វើចតាឡីស័កទេ។

វិស័យទេសចរណ៍កម្ពុជា នៅមានសក្តានុពលច្រើនទៀតដែលមិនទាន់យកមកប្រើប្រាស់ ក្នុងនេះមិនទាន់រាប់បញ្ចូលផ្នែកវប្បធម៌ សិល្បៈ ជំនឿ អរូបីយ គ្រូទាយ ពីព្រោះថា គ្រូទាយនៅកម្ពុជាមានពូកែៗច្រើនណាស់។ គ្រាន់តែរបស់អស់ទាំងនេះ កម្ពុជាមិនទាន់បានគាស់ឡើងមក ដើម្បីយកមកប្រើប្រាស់នៅឡើយ។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មី លោក សុខ សុក្រឹត្យា ថា នឹងគាស់កកាយវិស័យដ៏គួរឱ្យចាប់អារម្មណ៍ និងវប្បធម៌សម័យបុរាណមក ដើម្បីឱ្យអ្នកទេសចរបានឃើញ និងទស្សនានាថ្ងៃអនាគត ជាពិសេស គឺជនជាតិថៃ និងអ្នកវិនិយោគថៃតែម្តង។
សូមបញ្ជាក់ថា លោក សុខ សុក្រឹត្យា បានធ្វើទស្សនកិច្ចនៅប្រទេសថៃនេះ គឺក្នុងនាមតំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ដើម្បីជជែកពិភាក្សាជាមួយមន្រ្តី និងថ្នាក់ដឹកនាំរបស់ប្រទេសថៃ ក្នុងគោលបំណងរឹតចំណងមិត្តភាពកម្ពុជា-ថៃឲ្យកាន់តែល្អប្រសើរបន្ថែមទៀត លើគ្រប់វិស័យ ជាពិសេស គឺវិស័យទេសចរណ៍ និងពាណិជ្ជកម្មនេះតែម្តង។ លោក សុខ សុក្រឹត្យា បានជួបជាមួយថ្នាក់ដឹកនាំថៃ និងបានជជែកអំពីការផ្លាស់ប្តូរអ្នកទេសចរគ្នា ដូចជា ការផ្លាស់ប្តូរអ្នកទេសចរពីភាគឦសានខាងត្បូងរបស់ថៃ រួមមាន ខេត្តស៊ីសាកេត បុរីរ៉ាំ សុរិន្ទ ជាមួយខេត្តសៀមរាបរបស់កម្ពុជា៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


