Connect with us

ព័ត៌មានជាតិ

បញ្ហាទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ត្រូវដោយឈរលើលក្ខខណ្ឌ ៤យ៉ាង

បានផុស

នៅ

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា ការអភិវឌ្ឍវិស័យទឹកស្អាត គឺជាការចាំបាច់ ដែលត្រូវមានការចូលរួមសហការអនុវត្ត យ៉ាងសកម្មពីក្រសួង-ស្ថាប័នរដ្ឋបាលខេត្ត អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាជនគ្រប់ជាន់ថ្នាក់ដែលមានការពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា «ពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឲ្យបាន៩០% ដល់ឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចម ប្រសិទ្ធ បានថ្លែងនូវការរីករាយ ដោយបានមកចូលរួមក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRANE សមត្ថភាព ៥ពាន់ម៉ែត្រគូប/ថ្ងៃ នៃអង្គភាពរដ្ឋាករទឹកខេត្តកំពត។ លោក ចម ប្រសិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ-អ្នកគ្រូ សិស្សានុ-សិស្ស និងប្រជាពលរដ្ឋរបស់យើង នៅខេត្តកំពតទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ រក្សាការពារស្ថិរភាពសង្គម ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ។

ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់  ហើយ និងយកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានល្អ រួមគ្នាបង្កាការពារ ការឆ្លងមេរោគកូវីដ-១៩ ដើម្បីកុំឲ្យព្រឹត្តិការណ៍ នៃការឆ្លងទ្រង់ទ្រាយធំចូល ក្នុងសហគមន៍ដូចពេលមុន កើតឡើងជាថ្មីឲ្យសោះ។

ក្រោយពីបានស្តាប់ នូវរបាយការណ៍សង្ខេបរបស់បណ្ឌិត CAI YUNLONG ស្តីពី ការសាងសង់ និងដំណើរការប្រព័ន្ធ បច្ចេកវិទ្យាថ្មី UF-MEMBRANE ដែលបានដំឡើងនៅអង្គភាព រដ្ឋាករទឹកខេត្តកំពត រួចមក លោក ចម ប្រសិទ្ធិ បានកត់សម្គាល់ឃើញ ការផលិតទឹកស្អាត ដោយប្រើប្រព័ន្ធបច្ចេកវិទ្យានេះ  គឺបានទឹកស្អាត ដែលមានគុណភាពខ្ពស់ និងដែលអាចពិសារបាន ដោយមានការគ្រប់គ្រងតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ត្រួតពិនិត្យទៅលើគុណភាពទឹក នៅពេលដែលបញ្ជូនទឹកចេញទៅផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋ។

ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដែលដាក់ឲ្យដំណើរការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលក្រសួង ក៏ដូចជាមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានខិតខំបង្កើតឡើងទៅតាមទិសដៅ ដែលបានដាក់ចេញតាំងពីមុនឆ្នាំ ២០២១ ក្រោមគម្រោងកិច្ចសហប្រតិបត្តិកា ររវាងរដ្ឋនិងផ្នែកឯកជន។ ប៉ុន្តែ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានធ្វើឲ្យពេលវេលា នៃការអនុវត្តគម្រោងជួបឧបសគ្គ និងយឺតជាងការគ្រោងទុកបន្តិច។

ជាមួយនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានរំលឹកឡើងវិញ នូវអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសគាំទ្រ ឲ្យប្រើប្រាស់ពាក្យស្លោក «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយក្នុងនោះ ប្រភពទឹក ក៏នឹងត្រូវប្រើប្រាស់ “ជាប្រភពពហុបំណង” ផងដែរ។

ក្នុងន័យនេះ ការអភិវឌ្ឍវិស័យទឹកស្អាត គឺជាការចាំបាច់ ដែលត្រូវមានការចូលរួមសហការអនុវត្ត យ៉ាងសកម្មពីក្រសួង-ស្ថាប័ន រដ្ឋបាលខេត្ត អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាជនគ្រប់ជាន់ថ្នាក់ ដែលមានការពាក់ព័ន្ធដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា «ពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឲ្យបាន ៩០% ដល់ឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ “ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។

ក្នុងការឆ្លើយតបទៅនឹង គោលនយោបាយរបស់ជរដ្ឋាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុន ដែលមានបច្ចេកវិទ្យាថ្មី មកសហការ  ក្នុងការផលិតទឹកស្អាត ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់ប្រជាពលរដ្ឋ។

ជាក់ស្តែង ក្រសួងបានសហការ ជាមួយក្រុមហ៊ុន XIN HOUR LONG WATER INDUSTRY (CAMBODIA) CO., LTD និង MICRO PURIFICATION SCIENCE & TECHNOLOGY (CAMBODIA) CO. ,LTD ធ្វើការដំឡើងនូវប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដោយប្រើប្រាស់ប្រព័ន្ធ បច្ចេក វិទ្យាទំនើប UF-MEMBRANE ដែលមានសមត្ថភាពផលិត ៥.០០០ម៉ែត្រគូប/ថ្ងៃ បន្ថែមលើអាងប្រព្រឹត្តកម្មមានស្រាប់ ក្នុងសមត្ថភាពផលិត ១៣.៥០០ម៉ែត្រគូប/ថ្ងៃ ដែលធ្វើឲ្យអង្គភាពរដ្ឋាករទឹក ខេត្តកំពតមាន លទ្ធភាពបង្កើនសមត្ថភាព ផលិតរហូតដល់ ១៨.៥០០ម៉ែត្រគូប/ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ប្រមាណ ១៣.៥៧៥គ្រួសារ ស្មើនឹងប្រមាណ៨២,៣៦% នៃតំបន់សេវាកម្មរបស់ខ្លួនក្នុងក្រុងកំពត (៥សង្កាត់), ក្រុងបូកគោ (១សង្កាត់) និងមួយផ្នែកទៀតនៃស្រុកទឹកឈូ (៦ឃុំ)។ 

ដោយសារមានប្រព័ន្ធថ្មីនេះ ទើបជួយបង្កើនសមត្ថភាពអង្គភាពរដ្ឋាករទឹកខេត្តកំពតបានមួយកម្រិតថែមទៀត ដែលបានជួយសម្រាលមួយផ្នែក នៃបញ្ហាកង្វះទឹកស្អាត ជាពិសេសនៅរដូវប្រាំង។ បន្ថែមពីនេះទៀត អង្គភាពរដ្ឋាករទឹកខេត្តកំពត នឹងធ្វើការលក់ទឹកដុំជូនដល់ Kampot Port សម្រាប់ធ្វើការផ្គត់ផ្គង់ក្នុងឃុំកោះតូច តំបន់ជិតៗនេះផងដែរ។ ក្រៅពីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏មានផែនការបន្តការសហការជាមួយក្រុមហ៊ុន ក្នុងការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបាននូវគោលដៅឆ្នាំ២០២៥ ខាងមុខនេះ ដោយបាននិងកំពុងពិចារណាបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែមទៀត ស្របគ្នានឹងគម្រោងសាងសង់ទំនប់បង្ហៀរទឹកនៅព្រែកទឹកឈូ ដែលជាជំនួយរបស់ក្រុមហ៊ុន SINOHYDRO KAMCHAY HYDROELECTIC PROJECT CO., Ltd. និងការជួយសម្របសម្រួ ពីក្រសួងបរិស្ថាន លើបញ្ហាទីតាំងដីសម្រាប់សាងសង់។ លោកទេសរដ្ឋមន្ត្រី សូមយកវេទិកានេះ ថ្លែងនូវការអរគុណជាអនេក ចំពោះលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន SINOHYDRO KAMCHAY HYDROELECTIC PROJECT CO., Ltd. សម្រាប់ការជួយឧបត្ថម្ភគាំទ្រនេះ។

ពាក់ព័ន្ធនឹងការផលិតទឹកស្អាត, ក្រសួង ក៏ដូចជាមន្ទីរ បានយកចិត្តទុកដាក់ផ្តល់នូវសេវាកម្ម ទឹកស្អាត ប្រកបដោយទំនុកចិត្ត ជូនប្រជាពលរដ្ឋទូទាំងខេត្តកំពត និងសម្រាប់ ផ្គត់ផ្គង់ដល់រោងចក្រ សហគ្រាសធំៗ ទាំងក្នុងក្រុង និងតាមស្រុកនានា ដោយប្រកាន់ខ្ជាប់នូវ គោលការណ៍ជាចម្បង គឺទឹកប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីស្នើឱ្យអាជ្ញាធរ ខេត្ត សហការគាំទ្រ និងបង្កលក្ខណៈ ដល់គម្រោងអភិវឌ្ឍន៍ទឹកស្អាតនានា នៅក្នុងខេត្តឲ្យដំណើរការទៅបានរលូនល្អ ព្រោះថា បញ្ហាទឹកស្អា តគឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋយើងនៅក្នុងខេត្ត ហើយក៏សូមយកចិត្តទុកដាក់ ចូលរួមការថែរក្សាប្រភពទឹក ទាំងបរិមាណ និងគុណភាព ដើម្បីធានាបាននូវនិរន្តរភាព ក្នុងការផលិត និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ដាក់​បញ្ជា​ឲ្យ​នាយទាហាន​ក្រោម​ឳ​វាទ ខិតខំ​ការពារ​សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្តាប់ធ្នាប់ ក្នុងអំឡុង​ឃោសនា​នេះ

ព័ត៌មានជាតិ២៤ នាទី មុន

មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ ជួសជុល​ផ្លូវ​ ជង្ហុក​សំបុកមាន់ នៅ​មហាវិថី​កម្ពុជា​ក្រោម ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១ ម៉ោង មុន

សន្សំថវិកា និងប្រយុទ្ធប្រឆាំង ការប្រែប្រួលអាកាសធាតុ ដោយការចូលរួមប្រើប្រាស់ថាមពលប្រកបដោយទំនួលខុសត្រូវ តាមរយៈយុទ្ធនាការ ខ្ញុំសន្សំ ឬ iSave

ព័ត៌មានជាតិ១ ម៉ោង មុន

កូរ៉េជួយ​បណ្តុះបណ្តាល​សមត្ថភាព​ធនធានមនុស្ស​លើវិស័យការទូត

ព័ត៌មានជាតិ២ ម៉ោង មុន

បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន WatchGuard ត្រូវបាននាំមកបង្ហាញជូនអតិថិជន ដោយមានសហការជាមួយក្រុមហ៊ុន Andromeda

Sokha Hotels

ព័ត៌មានពេញនិយម