ព័ត៌មានជាតិ
ឆ្នាំ២០២៧ខាងមុខ ស្រុកអូរគ្រៀងសែនជ័យនឹងទទួលបានគម្រោងទឹកស្អាតប្រើប្រាស់ ១០០ ភាគរយ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៧ ខាងមុខនេះ ស្រុកអូរគ្រៀងសែនជ័យ នឹងទទួលបានគម្រោងទឹកស្អាត១គម្រោង ដោយលោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រំពឹងថា ពេលអនុវត្តគម្រោងនេះចប់នឹងទទួលបានទឹកស្អាតប្រើប្រាស់១០០ភាគរយ។

លោក ម៉ៅ សុខជា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងថា ទាក់ទងនឹងទឹកស្អាតអនាម័យនៅស្រុកអូរគ្រៀងសែនជ័យ សម្រាប់ឆ្នាំ២០២៥ ក៏ដូចជា ឆ្នាំ២០២៦នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មិនទាន់មានគម្រោងនោះទេ ប៉ុន្តែដោយសារស្រុកអូរគ្រៀងសែនជ័យ មានទិន្នន័យអណ្តូងទឹកអនាម័យនៅទាប មន្ទីរបានរៀបចំឱ្យមានគម្រោងកម្មវិធីធ្វើឱ្យប្រសើរឡើងលើវិស័យគ្រប់គ្រង់ទឹកស្អាត អនាម័យជនបទ ប្រកបដោយនិរន្តរភាពជំហាន៤ គឺមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនឹងយកទៅដាក់នៅស្រុកអូរគ្រៀងសែនជ័យ ដែលអនុវត្ត និងសម្របសម្រួលដោយមន្ទីរអភិវឌ្ឍន៍ជនបទ និងគាំទ្រថវិការដោយធនាគារអាស៊ី។

លោកបន្តថា គម្រោងទឹកស្អាតអនាម័យខាងលើនេះ គឺអនុវត្តធ្វើក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤-២០២៨ ផ្ដោតសំខាន់ជួយទៅលើអណ្តូងស្នប់ផ្គត់ផ្គង់ឱ្យគាត់ ដើម្បីបានប្រើប្រាស់អណ្តូងស្នប់ និងបង្គន់អនាម័យតាមគ្រួសារ ប៉ុន្តែសម្រាប់បង្គន់អនាម័យមន្ទីរជួយតែគ្រួសារក្រ១តែប៉ុណ្ណោះ ហើយទាក់ទង់នឹងបង្គន់សាធារណៈមន្ទីរគឺធ្វើនៅតាមសាលារៀន និងមណ្ឌលសុខភាព។

ទន្ទឹមនឹងនោះ អាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ បានឱ្យដឹងថា ភូមិសាស្ត្រក្នុងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ មានឃុំចំនួន ៥ឃុំ និងមានប្រជាជនរស់នៅតាមតំបន់ដាច់ស្រយាល ពីភូមិ១ ទៅភូមិ១ និងពីឃុំ១ ទៅ ឃុំ១ ដោយប្រើប្រាស់នូវទឹកអណ្តូង និងទឹកព្រែកជាអចិន្ត្រៃយ៍៕
អត្ថបទ៖ ប្រុញ វិធិន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


