Connect with us

ព័ត៌មានជាតិ

សន្ទុះសេដ្ឋកិច្ចនាំឲ្យកម្ពុជា មានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងជាង ២៣០០អគារ

បានផុស

នៅ

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២ ៣៩២អគារ ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន ១ ៣២៤ អគារ អគារចាប់ពី ១០ជាន់ទៅ១៩ជាន់ មានចំនួន ៦៧៥អគារ អគារចាប់ពី ២០ជាន់ទៅ ២៩ជាន់ មានចំនួន ២២០អគារ អគារ ចាប់ពី ៣០ជាន់ទៅ៣៩ជាន់ មានចំនួន ១២៣អគារអគារចាប់ពី៤០ជាន់ឡើង មានចំនួន ៥០អគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅឆ្នាំ២០២១ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅក្នុងប្រទេសកម្ពុជា កើនឡើងចំនួន២១២អគារ ក្នុងនោះ អគារពី ៥ជាន់ទៅ៩ជាន់ មានចំនួន ១៤៨អគារ ពី១០ជាន់ទៅ១៩ជាន់ មានចំនួន៥០អគារ ពី២០ជាន់ទៅ២៩ជាន់ មានចំនួន ១៣អគារ ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន១អគារ។

របាយការណ៍ដដែលបានបង្ហាញថា សំណង់សណ្ឋាគារមានចំនួន ១៦គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ៣០០គម្រោង សំណង់អគាររោងចក្រមានចំនួន ៩០គម្រោង និងសំណង់អគារពហុមុខងារមានចំនួ ន២៦គម្រោង។

លើសពីនេះទៀត គម្រោងសំណង់លំនៅដ្ឋាន សរុបមានចំនួន៣ ៧២០គម្រោង ក្នុងនោះ បុរីលំនៅដ្ឋាន និងបណ្ដុំលំនៅដ្ឋាន មានលក្ខណៈបុរីមានចំនួន ៨១គម្រោង ស្មើនឹង២៧២៧១ខ្នង អគារផ្ទះល្វែងមានចំនួន ៣១ ៩៨៥ល្វែង/ ខ្នង និងអគារស្នាក់នៅរួមមានចំនួន៨៤គម្រោង។ ចំណែកគម្រោងប្រើលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋាន មានលក្ខណៈបុរីមានចំនួន ៤៧៤គម្រោង ៣សំណង់ អគារសណ្ឋាគារមានចំនួន១០៥៣គម្រោង ៨សំណង់អគារពាណិជ្ជកម្មមានចំនួន២ ៩៥១គម្រោង សំណង់អគាររោងចក្រមានចំនួន១០ ៥១២គម្រោង និងសំណង់អគារពហុមុខងារមានចំនួន ៣២៣គម្រោង៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម