Connect with us

សន្តិសុខសង្គម

លោក ឌួង ឆាយ ប្រតិកម្មខ្លាំងៗ ក្រោយមានអ្នកទូរស័ព្ទ​មក​ចោទ​ថា លោកធ្វើបាបអតីតភរិយា

បានផុស

នៅ

បន្ទាប់ពីមានការចុះពិនិត្យទីតាំងលក់គ្រឿងសំអាងរបស់អ្នកនាង ដេត ម៉ារីណា អតីតភរិយាលោក ឌួង ឆាយ ដែលមានប្រេនម៉ាក DMLN កាលពីម្សិលមិញនេះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២​នេះ លោក ឌួង ឆាង បានបង្ហោះសារប្រតិកម្មខ្លាំងៗមួយ ក្រោយមានអ្នកទូរស័ព្ទមកសួរនាំជាច្រើន និងមានទាំងអ្នកចោទលោកថា ជាអ្នកធ្វើបាបនាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារនោះ លោក ឌួង ឆាយ បានលើកឡើងថា មាន​គេ​ខ​ល​មក​សួរ​ខ្ញុំ​ជាច្រើន​ មាន​ទាំង​អ្នក​ដែល​ចោទ​ខ្ញុំ​ទៀតថា​ ខ្ញុំ​ធ្វើបាប​នាង​។ ចុះ​ពេល​នាង​ស្រវឹង​បើកឡាន​បុក​ទ្រូងផ្លូវ​ មិច​បាន​មិន​ចោទ​ខ្ញុំ​ផង​ថា​ខ្ញុំ​អ្នកបញ្ជា​អោយ​នាង​ផឹក ​ហើយ​អោយ​នាង​បើកឡាន​បុក​ទ្រូងផ្លូវ​។ បើ​ខ្ញុំ​បានធ្វើ​ខ្ញុំ​មិន​ខ្លា​ចនឹង​បញ្ចេញ និង​ទទួល​នោះទេ​។ ពីព្រោះ​មនុស្ស​ខ្ញុំ​ហ៊ាន​ធ្វើ​ហ៊ាន​ទទួល​ពោរពេញ​ដោយ​ការទទួល​ខុស​ត្រូវ​តាំងពីដើម​រហូតមកដល់​ពេលនេះ​។ ហើយ​លោក​ឯង​មាន​បុណ្យស័ក្ដិ ​តួនាទី​ជា​ស្អី​ដែរ ​បាន​លោក​ឯង​អន្តរាគមន៍​រឿង​គេ​នឹង​ លោក​ឯង​ជា​ស្អី​ដែរ​ហាស ​បាន​ដើរ​កាង​គេ​កាង​ឯង​គ្រប់​រឿង​ចឹង​ ហើយ​មក​ចោទ​ខ្ញុំ​ទៀត​។ មានមុខមាត់​ប៉ុណ្ណា​ណី​ ជាប់​សាច់ឈាម​អ្នកធំ​ទៀត​ ប៉ុន្តែ​ដើរ​កាង​តែ​រឿង​គ្រួសារ​គេ រឿង​រក​ស៊ីខុសច្បាប់​គ្រប់​បទល្មើស។

សូមរំលឹកថា កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី១៣ ខែ​មករា ឆ្នាំ២០២២ ម្សិលមិញនេះ សមត្ថកិច្ចជំនាញ​​គណៈកម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ ​ក្រសួង​មហាផ្ទៃ​ ចុះ​ត្រួត​ពិនិត្យ​ទីតាំង​លក់​គ្រឿងសំអាងមួយកន្លែង ជា​ផលិតផល​ប្រ៊េន DMLN ​នៅ​ផ្ទះ​លេខ៤៧២ ផ្លូវ​លេខ​ដោនថោន៧ ភូមិ​គោកចំបក់ សង្កាត់ចោមចៅទី១ ​ខណ្ឌពោធិ៍​សែនជ័យ រាជ​ធានីភ្នំពេញ​ ក្រោយ​ទទួល​ពាក្យ​បណ្ដឹង​ជនរងគ្រោះ ​ប្រើ​ប្រាស់​រង​ផល​ប៉ះពាល់​ដល់​ស្បែក​​។

ផលិត​​ផល​ប្រ៊េន DMLN ដែល​គេ​​ដឹង​ថា ជា​របស់​​អ្នក​ស្រី​ ដេត​​ ម៉ាលី​ណា​ អតីត​ប្រពន្ធ​លោក ឌួង ឆាយ ​ត្រូវ​បាន​​សមត្ថកិច្ច​​បើក​ប្រតិបត្តិការ​ឆ្មក់​នៅវេលាម៉ោង០៣រសៀលថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២២។​

កម្លាំង​ជំនាញ​បាន​បញ្ជាក់​ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ដែល​កន្លង​មកបានប្រើប្រាស់ផលិតផល ធ្វើ​ឲ្យ​មាន​រង​ផលប៉ះពាល់ដល់រាងកាយ​ និង​ស្បែក​ជាដើម​ ខណៈ​ម្ចាស់ប្រ៊េន ផលិតផល DMLN មានឈ្មោះ ដេត ម៉ាលីណា។

យ៉ាង​ណា​ក្រោយ​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច មិន​បាន​ធ្វើ​ការ​ដក​ហូត​សម្ភារៈ​វត្ថុ​តាង​យក​ទៅ​នោះ​ទេ​ និង​បាន​ដក​កម្លាំង​ទៅ​វិញ​​៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម