ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ពិចារណាសំណើឥណ្ឌូណេស៊ី រឿងកាត់បន្ថយថវិកាផលិតយន្តហោះ KF-21
សំណើកាត់បន្ថយចំណែកថវិកាចូលរួមកម្មវិធីផលិតយន្តហោះចម្បាំង KF-21 Boramae របស់ឥណ្ឌូណេស៊ី ត្រូវបានរដ្ឋាភិបាលក្រុងសេអ៊ូលសម្រេចយកទៅពិចារណាហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមភ្នាក់ងារការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែឧសភា។

កូរ៉េខាងត្បូង បានរៀបរាប់ថា សំណើនេះ អាចនឹងធ្វើទៅរួច ក្រោមលក្ខខណ្ឌតម្រូវឲ្យមានការកាត់បន្ថយបច្ចេកវិទ្យាមួយចំនួនបំពាក់នៅលើយន្តហោះ KF-21 ដែលត្រូវបញ្ជូនទៅឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី មានបំណងកាត់បន្ថយការចំណាយមកត្រឹម ៤៣៩លានដុល្លារ ដែលពីដើមឡើយគម្រោងដែលយល់ព្រមគ្នាជាមួយកូរ៉េខាងត្បូងមានដល់ ១,២ពាន់លានដុល្លារឯណោះ។
ថ្វីត្បិតតែឥណ្ឌូណេស៊ីមានបញ្ហាហរិញ្ញវត្ថុ និងខកខានថ្ងៃកំណត់ប្រគល់ថវិកាក៏ពិតមែន តែបើគិតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលរដ្ឋធានីហ្សាកាតា បានឲ្យប្រាក់ចំនួន ២២០លានដុល្លារហើយ សម្រាប់កម្មវិធីវិនិយោគរួមគ្នាលើការផលិត KF-21 ជាមួយកូរ៉េខាងត្បូង។
កូរ៉េខាងត្បូង បានប៉ាន់ស្មានថា ការផលិតយន្តហោះ KF-21 ជំនាន់៤.៥ នឹងអាចលេចចេញជារូបរាងជាជំហានដំបូង នៅត្រឹមឆ្នាំ២០២៦ខាងមុខ។

សូមរំឭកថា មិនមែនតែឥណ្ឌូណេស៊ីទេ ដែលបានស្នើសុំកាត់បន្ថយថវិកាផលិត KF-21 គឺកូរ៉េខាងត្បូង ក៏ធ្លាប់ប្រកាសផងដែរកាលពីខែមីនាកន្លងទៅថា កម្មវិធីផលិត KF-21 របស់ខ្លួន សម្រាប់ជំហានដំបូង ត្រូវបន្ថយពាក់កណ្ដាលឯណោះ ដោយចុះពី៤០គ្រឿង មកសល់ត្រឹម ២០គ្រឿងប៉ុណ្ណោះ។ ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយពីមានការព្រួយបារម្ភអំពីលទ្ធភាព ដែលតម្រូវឲ្យយន្តហោះទាំងនោះត្រូវឆ្លងកាត់ការធ្វើតេស្តសមត្ថភាពរ៉ាដា និងមីស៊ីលលើអាកាសបន្ថែមទៀត។
កូរ៉េខាងត្បូង មានគម្រោងផលិត KF-21 ឲ្យបាន ១២០គ្រឿង ត្រឹមឆ្នាំ២០៣០ ដោយត្រៀមយកពួកវាទៅជំនួសយន្តហោះចម្បាំងចាស់ៗដូចជា យន្តហោះ F-4 និង យន្តហោះ F-5 ដែលប្រើប្រាស់តាំងតែពីឆ្នាំ១៩៦៩មកម៉្លេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


