ព័ត៌មានអន្ដរជាតិ
ហេតុផលនៅពីក្រោយ រុស្ស៊ី បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ
តាមសេចក្តីរាយការណ៍របស់ RT កាលពីរាត្រីថ្ងៃអាទិត្យទី១២ខែឧសភា, ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានបណ្តេញលោក Sergei Shoigu ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយជំនួសវិញដោយឧបនាយករដ្ឋមន្ត្រីស្តីទី Andrei Belousov។

ស្របពេលជាមួយគ្នានោះដែរ យោងតាមការបញ្ជាក់ពីក្រុមប្រឹក្សាសហព័ន្ធ, ក្រោយចេញពីក្រសួងការពារជាតិ លោក Shoigu ត្រូវបានតែងតាំងជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីជំនួសវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរតំណែងនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការរុះរើគណរដ្ឋមន្ត្រីថ្មី ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តគ្មានសញ្ញាថយកម្តៅទាល់តែសោះ។

ពាក់ព័ន្ធបញ្ហាផ្លាស់ប្តូររដ្ឋមន្ត្រីនេះដែរ បើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពន្យល់ថា “ពិតណាស់ហេតុផលនៅពីក្រោយរឿងនេះគឺបញ្ហាសេដ្ឋកិច្ច។ ស្របពេលដែលថវិកាយោធារុស្ស៊ី ត្រូវចំណាយច្រើនក្នុងល្បឿនយ៉ាងឆាប់រហ័ស វាពិតជាមានសារៈសំខាន់បំផុត ដែលត្រូវដាក់បញ្ចូលអ្នកខ្លាំងខាងសេដ្ឋកិច្ចយោធា ឲ្យចូលទៅដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ”។
យោងតាមលោក Peskov, ថវិកាយោធារុស្ស៊ី បានកើនឡើងពី៣% ទៅ ៦.៧% នៃផលិតផលក្នុងស្រុកសរុបថ្នាក់ជាតិ គិតចាប់តាំងពីជម្លោះអ៊ុយក្រែនផ្ទុះឡើង។ លោកបន្ថែមថា វាមិនជាធ្ងន់ធ្ងរអ្វីពេកទេសម្រាប់សេដ្ឋកិច្ចរុស្ស៊ី ប៉ុន្តែស្ថានភាពនៅតែស្រដៀងនឹងចុងសម័យសូវៀត ពេលដែលការចំណាយយោធារបស់សហភាពសូវៀតមានចំនួន ៧.៤% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ ស្ថានភាពបែបនេះនៅតែសំខាន់ខ្លាំង ហើយទាមទារឲ្យមានការឆ្លើយតបគ្រប់គ្រាន់ពីអាជ្ញាធរ។

សូមបញ្ជាក់ថា លោក Sergei Shoigu ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៅក្នុងឆ្នាំ ២០១២។
កើតនៅឆ្នាំ១៩៥៥ ក្នុងទីក្រុង Tuva នៃតំបន់ស៊ីបេរី ជិតប្រទេសម៉ុងហ្គោលី, ដំបូងឡើយ បុរសវ័យ៦៨ឆ្នាំរូបនេះ ត្រឹមជាមន្ត្រីតូចទាបប៉ុណ្ណោះក្រោយការដួលរលំសហភាពសូវៀត ប៉ុន្តែលោកបានវិវឌ្ឍន៍ខ្លួនដោយធ្វើដំណើរមកទីក្រុងមូស្គូ ចូលរួមក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី Boris Yeltsin រួចក៏ក្លាយជារដ្ឋមន្ត្រីក្រសួងគ្រាអាសន្ន នាពេលនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី រាយការណ៍ជូនលោក ពូទីន ក្រោយធ្វើទស្សនកិច្ច កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


