សន្តិសុខសង្គម
បុរសវ័យ ៣៧ឆ្នាំ ត្រូវបានប្រជាការពារ ចាប់ខ្លួនពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ
បុរសវ័យ ៣៧ ឆ្នាំ ឈ្មោះ ម៉ៅ ចាន់នី រស់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញត្រូវបានកម្លាំងប្រជាការពារសង្កាត់ចាប់ខ្លួនបញ្ជូនមកឲ្យនគរបាលប៉ុស្តិ៍ចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ។

យោងតាមប្រភពពីលោក ជូ វ៉ាន់នី ជំនួយការចៅសង្កាត់ច្បារអំពៅទី២ បានប្រាប់កម្ពុជាថ្មីថា នៅវេលាម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី ១៤ ខែមករានេះ ជនសង្ស័យបានយកដំបងទៅវាយកំទេចរបង និងស្លាកផ្សព្វផ្សាយពត័មានរបស់ស្នាក់ការភូមិកណ្តាលដោយមិនដឹងមូលហេតុដែលបង្កឲ្យមានការភ្ញាក់ផ្អើលហើយក៏ត្រូវបានកម្លាំងប្រជាការពារសង្កាត់ចាប់ខ្លួនយកមកឲ្យនគរបាលប៉ុស្តិចាត់ការតាមផ្លូវច្បាប់។
លោក ជូ វ៉ាន់នី បានបញ្ជាក់ថា បន្ទាប់ពីនគរបាលសាកសួរចម្លើយរបស់ជនសង្ស័យគឺជនសង្ស័យឆ្លើយមិនច្បាស់លាស់(បែកថ្មាំ)ជាហេតុធ្វើនគរបាលសម្រេចបញ្ជូនទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំទៅតាមជំនាញព្រោះបើដោះលែងឲ្យមានសេរីភាពអាចបង្កភាពហឹង្សាជាបន្ត។
ចំណែកអ្នកភូមិកណ្តាលវិញបានអះអាងថា ជនរូបនេះច្រើនតែប្រើដំបងវាយផ្ទះប្រជាពលរដ្ឋប៉ុន្តែមិនបានបង្កវាយដំដល់មនុស្សម្នាឡើយ។ប្រជាពលរដ្ឋសុំឲ្យមន្ទីរសង្គមកិច្ចជួយអប់រំតាមនិតិវិធីដល់ជននេះផង៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


