Connect with us

ព័ត៌មានជាតិ

ត្រឹម​ម៉ោង៦​ល្ងាច​ថ្ងៃទី៩នេះ​ សប្បុរសជន​បរិច្ចាគ​ថវិកា​សរុប​ប្រមាណ​៣៦លាន​ ដល់​រាជរដ្ឋាភិបាល​ ដើម្បី​ទិញវ៉ាសាំង​កូវី១៩

បានផុស

នៅ

ភ្នំពេញ ៖ ត្រឹម​ម៉ោង​៦ល្ងាច​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះ សប្បុរសជន​បាន​បរិច្ចាគ​ថវិកា​សរុប​ប្រមាណ​៣៦,៨លាន​ ដល់​រាជរដ្ឋាភិបាល​ ដើម្បី​ទិញ​វ៉ាសាំង​កូវីដ១៩ ក្នុង​ដំណាក់​កាល​ដំបូង។ ដែលក្នុងនោះមានជាលុយដុល្លារ ៣៦ ៤៩០ ២៨១ដុល្លារ និងលុយខ្មែរ ១ ៥២៤ ៤០០ ០០០រៀល (ស្មើ ៣៨១ ១០០ដុល្លារ)។

UPDATE: គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី០៩ ខែធ្នូនេះ រាជ​រដ្ឋាភិបាល​ទទួល​បាន​ថវិកា​ពី​សប្បុរសជន​សរុប​ជាង ៣៦,៨លានដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ​ដំណាក់​កាល​ដំបូង
ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង ៦​និង០០ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ ៣៦ ៨៧១ ៣៨១ដុល្លារអាមេរិកហើយ ដែលក្នុងនោះមានជាលុយដុល្លារ ៣៦ ៤៩០ ២៨១ដុល្លារ និងលុយខ្មែរ ១ ៥២៤ ៤០០ ០០០រៀល (ស្មើ ៣៨១ ១០០ដុល្លារ)។

ថវិកា​ដែល​សប្បុរសជន​បាន​បរិច្ចាគ​នេះ​ បាន​កើន​ឡើង​ឆាប់រហ័ស​ ដោយសារ​មាន​ការ​ចូល​រួម​
ពី​សាធារណ​ជន​គ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។

សូម​បញ្ជាក់​ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បាន​ប្រកាស​ពី​ការ​ត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​យក​មក​ចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បី​ចាក់​ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បន្ទាប់​ពី​មាន​ការ​ប្រកាស​នេះ មាន​សប្បុរស​ជន​នានា បាន​ចូលរួម​បរិច្ចាគ​ថវិកា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​បន្ត​បន្ទាប់។

សម្តេច​តេជោ ហ៊ុន សែន បាន​ចាត់​ទុក​ការ​ចូល​រួម​បរិច្ចាគ​នេះ​ជា​ស្មារតីសាមគ្គីភាព ជា​វប្បធម៌​នៃ​ការ​ចែក​រំលែក​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជា​មួយ​កូវីដ១៩ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​មាន​ធំធេង​មហាសាល ដែល​បាន​ក្លាយ​ជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​ដ៏រឹងមាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម