ព័ត៌មានជាតិ
សប្បុរសជនឧបត្ថម្ភម៉ាស់២ម៉ឺន៥ពាន់ ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ នេះ ទទួលបានការឧបត្ថម្ភម៉ាស់ចំនួន២ម៉ឺន៥ពាន់ម៉ាស់បន្ថែមទៀត ពីសប្បុរសជននៅក្នុងរាជធានីភ្នំពេញ (ក្រុមហ៊ុនរួយ អ៊ិនហ្វីនីធី) ក្រោយពីទើបទទួលបានម៉ាស់ចំនួន១០ម៉ឺនម៉ាស់ និងទឹកអាកុលសម្រាប់លាងដៃ៦០០លីត្រពីសមាគមសហកគ្រិន ចិនជាំងស៊ូ ដែលបានឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់កងកម្លាំងនគរបាលប្រើប្រាស់ និងបន្តយកទៅចែករំលែកជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ គ្រាដែលជំងឺឆ្លងកូវីដ១៩ បានឆ្លងរាលដាលចូលទៅដល់សហគមន៍ នៅក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

ពិធីទទួលនិងប្រគល់ម៉ាស់បានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលជាតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងវត្តមានលោកស្រីតំណាងក្រុមហ៊ុនរួយ អ៊ិនហ្វីនីធី។

សូមបញ្ជាក់ថា នៅក្នុងតំណាក់កាលប្រទេសកម្ពុជា និយាយដោយឡែកនៅក្នុងរាជធានីភ្នំពេញ ដែលបានឆ្លងរាលដាលជំងឺកូវីដ១៩ចំនួនពីរព្រឹត្តិការណ៍ហើយនោះ គឺព្រឹត្តិការណ៍០៣ វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមការណែនាំថ្នាក់ដឹកនាំ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញធ្វើសកម្មភាពយ៉ាងសកម្មសហការជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩នេះ។

ក្នុងនោះបានចេញផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ នៅតាមសហគមន៍ ពង្រឹងស្មារតីប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបញ្ហាជំងឺឆ្លងកូវីដ១៩ ដោយនាំគ្នាអនុវត្តវិធានការរបស់ក្រសួងសុខភិបាលឱ្យបានខ្ជាប់ខ្ជួន និងក៏បាននាំយកម៉ាស់ជាច្រើនដែលទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសប្បុរសជននានាយកទៅចែកជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈ ទីប្រជុំនានាក្នុងរាជធានីភ្នំពេញ និងណែនាំឱ្យពាក់ម៉ាស់គ្រប់គ្នាក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
នៅក្នុងពិធីទទួល និងប្រគល់ម៉ាស់ខាងលើលោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណប្រធានក្រុមហ៊ុនរួយ អ៊ិនហ្វីនីធី ដែលបានឧបត្ថម្ភនូវម៉ាស់ទាំងនេះជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ ម៉ាស់ដែលសម្បុរសជនឧបត្ថម្ភមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺមួយផ្នែកសម្រាប់ចែកជូនកងកម្លាំងប្រើប្រាស់បំពេញភារកិច្ចនិងមួយផ្នែកទៀតយកទៅចែកជូនប្រជាពលរដ្ឋដើម្បីពាក់ប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
ជុំវិញបញ្ហាជំងឺឆ្លងកូវីដ១៩នេះ បើយោងតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលឲ្យដឹងថា គិតចាប់ត្រឹមម៉ោង៧ ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ១៩ ពាក់ព័ន្ធនិងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២៨វិច្ឆិកា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ចំនួន០៤នាក់ទៀត សរុបកើនឡើង៣៨នាក់នោះហើយ។ កម្ពុជារហូតមកដល់ពេលនេះ ពុំទាន់មានករណីស្លាប់ដោយកូវីដ១៩ នៅឡើយនោះទេ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


