ព័ត៌មានជាតិ
មកស្គាល់ផ្សារតូចធំនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
តាមការអះអាងរបស់ លោកហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ផ្សារក្នុងក្រុងសិរីសោភ័ណមានចំនួន ៨ ក្នុងនោះផ្សារឯកជនមានចំនួន ៤ និងផ្សាររដ្ឋចំនួន ៤។
ផ្សារឯកជនទាំង ៤ មាន ១/ផ្សារហ៊ុយឡេង ជោគជ័យ ២/ផ្សារចិនខ្មៅ ៣/ ផ្សាររាត្រី ធីអុឹម និង៤/ផ្សារធំមានជ័យ។ ចំណែកផ្សាររដ្ឋមាន ១/ផ្សារទឹកថ្លា ២/ផ្សារអូរអំបិល ៣/ផ្សារសិរីសោភ័ណ និង៤/ផ្សារថ្មី។

ទាក់ទងការដាក់ចេញវិធានការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដតាមបណ្តាផ្សារលក់ដូរ លោកហុឹល រ៉ាយ៉ា បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលក្រុងបានណែនាំឲ្យអាជីវករលក់ដូរគម្លាតពីគ្នាពីតូប១ទៅតូប១ចំនួន ២ ម៉ែត្រ ដើម្បីបង្ការការរីករាលជំងឺកូវីដ-១៩។
បើតាមលោកអភិបាលក្រុង វិធានការណ៍ការពារនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍២០ កុម្ភៈកន្លងមកគឺតម្រូវឲ្យអាជីវករ និងអ្នកទិញទាំងអស់ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល ដែលមានលក្ខណៈស្តង់ដារសុវត្ថិភាព។
ជាគោលការណ៍ផ្សារសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ តម្រូវឲ្យគ្រប់ផ្សារត្រូវតែមានច្រកចូល និងចេញធំទូលាយមានម៉ាស៊ីនស្កេន ម៉ាស៊ីនវាស់កម្ដៅ បាញ់អាល់កុល មុននឹងចូលផ្សាររកទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ គណៈកម្មការគ្រប់គ្រងផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញត្រូវតែពាក់ម៉ាសឲ្យបានត្រឹមត្រូវលើកលែងតែពេលពិសាអាហារ៕

លោកបានបញ្ជាក់ឲ្យដឹងទៀតថា រាល់មានករណីសង្ស័យដែលមានការពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩ ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ ក្នុងនោះលោកបានព្រមានបិទអាជីវកម្មឬដាក់ទោសទណ្ឌទៅលើអាជីវកររូបណាដែលមិនបានអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំខាងលើ។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តមកទិញទំនិញបន្លែផ្លែឈើត្រីសាច់ គ្រប់ប្រភេទនៅក្នុងផ្សារប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ តាមស្តង់ដារបច្ចេកទេសនិងជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន