ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជាង ៩ពាន់លានដុល្លារកើនឡើងជាង ៣២%
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានតម្លៃទឹកប្រាក់សរុបប្រមាណ ៩,១៥៨ លានដុល្លារនៅឆ្នាំ ២០២១ បានកើនឡើងរហូតដល់ ៣២.៦២ ភគ រយ ពីចំនួនទឹកប្រាក់៦,៩០៥លានដុល្លារនៅឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យបង្ហាញដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅថ្ងៃទី ៨ខែ កុម្ភៈឆ្នាំ២០២២។

ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនគួរឲ្យកត់សម្គាល់បែបនេះ បន្ទាប់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុ ជាបាននិងកំពុងងើបឡើងវិញជាបណ្តើរៗ គ្រាដែលរាជរដ្ឋាភិបាលគ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ១៩ កាន់តែបានល្អជាមួយនឹងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានជាង ៩០ ភាគរយនៃប្រជាពល រដ្ឋសរុបទូទាំងប្រទេស។
ចំណែកស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក៏ត្រូវបានគេរំពឹងថា បានងើបចេញពីវិបត្តិដែលបណ្តាលមកពីការញំាញីនៃជំងឺកូវីដ១៩ជាបណ្តើរៗ និងឆ្ពោះទៅរកភាពប្រសើរឡើងផងដែរ ។ ទិន្នន័យដដែលបានបង្ហាញទៀតថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារសហរដ្ឋអាមេរិកពីខែមករា ដល់ខែ ធ្នូឆ្នាំ ២០២១ កន្លងទៅនេះ មានតម្លៃទឹក ប្រាក់៨,៧៤៥ លានដុល្លារបានកើនឡើង ៣៣.២៦ភាគរយ ។ ចំណែកការនាំចូលរបស់កម្ពុជា ត្រឡប់មកពីសហរដ្ឋអាមេរិកមកវិញ មានតម្លៃទឹកប្រាក់ ៤១៣ លានដុល្លារ បានកើនឡើង ២០.៤០ភាគរយ។
មុខទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ។ ចំណែកមុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិតត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខាពេទ្យជាដើម។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញទំនិញធំបំផុតបស់កម្ពុជា នាពេលបច្ចុប្បន្ន បានវ៉ាឈ្នះទីផ្សារសហភាពអឺរ៉ុប ដែលបានធ្លាក់មកនៅលំដាប់ទីពីរវិញចាប់តាំងពីឆ្នាំ ២០២០។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២០ មានតម្លៃទឹកប្រាក់សរុប ៦,៥៧៧ លានដុល្លារបានកើនឡើង ២២.៧៩ ភាគរយបើធៀបកាលពីឆ្នាំ២០១៩ ។ ដោយឡែកការនាំចេញរបស់សហរដ្ឋអាមេរិកត្រឡប់មកកម្ពុជាវិញនៅឆ្នាំ ២០២០ មានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៤៣លានដុល្លារបានធ្លាក់ចុះ ៣៣.២៦ភាគរយ៕ ដោយ៖ណារី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


