ព័ត៌មានជាតិ
ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយ មានបំណងចង់វិនិយោគ នៅខេត្តព្រះសីហនុ
ក្រុមហ៊ុន SUNWAH ដែលធ្វើការវិនិយោគលើអចលនទ្រព្យ នៅលើពិភពលោក បានចាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុ។
នៅក្នុងជំនួបសម្ដែងការគួរសមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ខែកុម្ភៈ លោក Jason Choi នាយកក្រុមហ៊ុន SUNWAH បានថ្លែងអំគុណលោកអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យប្រតិភូរបស់លោក ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីសក្តានុពលវិនិយោគ នៅខេត្តព្រះសីហនុ។
លោកបានមានប្រសាសន៍ថា កន្លងមកក្រុមហ៊ុន SUNWAH បានធ្វើការវិនិយោគលើអចលនទ្រព្យ នៅលើពិភពលោក ដែលមានសាខានៅហុងកុង ចិន វៀតណាម ជប៉ុន កាណាដា ហើយពេលនេះក្រុមហ៊ុន មានគោលបំណងវិនិយោគអចលនទ្រព្យ នៅខេត្តព្រះសីហនុ ដែលជាឱកាសដ៏ល្អមួយ និងជាការបើកទំព័រថ្មី ផងដែរ។
លោកអភិបាលខេត្ត បានស្វាគមន៍ចំពោះក្រុមហ៊ុន SUNWAH ដែលចង់វិនិយោគ លើវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុ ស្របពេលដែលខេត្ត បានធ្វើការអភិវឌ្ឍអគារខ្ពស់ជាច្រើន ទោះបីជារយៈពេលពីរឆ្នាំកន្លងមក ខេត្តព្រះសីហនុរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ តែខេត្តព្រះសីហនុ នៅតែមានការវិនិយោគលើអចលនទ្រព្យ ជាបន្តបន្ទាប់។
លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួង រៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លី សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ និងអចលនទ្រព្យ។
ទន្ទឹមនោះខេត្ដព្រះសីហនុ មានសក្តានុពល ដូចជា៖ អាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់រហូត ៣,៣០០ម៉ែត្រ ស្ថានីយ៍អ្នកដំណើរអាចទទួលភ្ញៀវ ៣លាននាក់ក្នុងមួយឆ្នាំ និងកសាងស្ថានីយ៍ចេញដំណើរកម្រិតអន្តរជាតិ។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅជំហានទីមួយ និងទីពីរនៅឆ្នាំ២០២៥ អាចឲ្យនាវា ដែលមានជម្រៅទឹក១៣,៥០ម៉ែត្រ អាចចូលចតបាន ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនអាចប្រកួតប្រជែង។ ខេត្តមានផ្លូវល្បឿនលឿន ដែលអាចបើកឲ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២២ខាងមុខ ដែលជាសក្តានុពលគាំទ្រ ដល់ការអភិវឌ្ឍខេត្តព្រះសីហនុ៕
អត្ថបទ៖ សំអឿន




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


