ព័ត៌មានជាតិ
USAID ប្រកាសអំពីភាពជាដៃគូ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា
ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ USAID បានប្រកាសភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនឯកជនចំនួនពីរ ដើម្បីវិនិយោគរួមគ្នាលើច្រវ៉ាក់ផ្គត់ផ្គង់ត្រជាក់ (cold chain) សមត្ថភាពផ្ទុកផលិតផលកសិកម្ម និង ភស្តុភារនៅកម្ពុជា។ ភាពជាដៃគូនេះ នឹងជំរុញការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេស និងបរិយាបន្ន ដោយបំពេញនូវចន្លោះប្រហោងនៃច្រវ៉ាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម ។

លោកស្រី Nancy J. Eslick នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID មានប្រសាសន៍ថា ភាពជាដៃគូរបស់ USAID ជាមួយក្រុមហ៊ុនកម្ពុជា គឺជួយកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ ដូចនេះពួកគេអាចធ្វើតេស្តនិងលើកកម្ពស់ដំណោះស្រាយជោគជ័យ ព្រមទាំងជំរុញការវិនិយោគលើវិស័យកសិកម្ម ដើម្បីបង្កើនសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ។
ក្រុមហ៊ុនខ្មែរខូលឆេន ឯ.ក. (Khmer Cold Chain ) និងក្រុមហ៊ុន Amru Rice នឹងបង្កើត ធ្វើតេស្ត និងដំណើរការកន្លែងទុកដាក់ត្រជាក់ សេវាកម្មនិងសមត្ថភាពដឹកជញ្ជូនកសិកម្មនៅកម្ពុជា ដោយបង្កើតនូវច្រវ៉ាក់ផ្គត់ផ្គង់ដែលមានសុវត្ថិភាព និងមានការគ្រប់គ្រងដោយសីតុណ្ហភាព។ ភាពជាដៃគូនេះ នឹងដោះស្រាយឧបសគ្គនៃប្រព័ន្ធទីផ្សារចំពោះឱកាសនាំចេញនិងនាំចូល ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពជ្រៀតចូលទីផ្សារសម្រាប់កសិករខ្នាតតូច និងធុរកិច្ចដែលដឹកនាំដោយស្ត្រីនិងយុវជន។
ក្នុងភាពជាដៃគូរយៈពេល២ឆ្នាំនេះ ក្រុមហ៊ុនខ្មែរខូលឆេន ឯ.ក. ដែលជាក្រុមហ៊ុនបម្រើសេវាកម្មការភស្តុភារទុកដាក់ត្រជាក់ នឹងចូលរួមវិនិយោគមូលនិធិរបស់ខ្លួនចំនួនប្រមាណ ១ លានដុល្លាសហរដ្ឋអាមេរិក និងបូករួមបន្ថែមមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងវិស័យឯកជនប្រមាណ ១ លានដុល្លា បន្ថែមទៀត ដើម្បីដំណើរការប្រព័ន្ធទុកដាក់ត្រជាក់ ដែលផ្តល់ឱ្យកសិករទទួលបានតម្លៃប្រសើរជាងមុនពីទំនិញរបស់ពួកគេ ឱ្យពួកគេអាចលក់ផលិតផលទៅកាន់អន្តរជាតិ និងធានាថាអ្នកប្រើប្រាស់ទទួលបាននូវទំនិញប្រកបដោយគុណភាពខ្ពស់។
ក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនផលិតចំណីអាហារ និងជាពាណិជ្ជករនាំចេញកសិផល ដូចជា អង្ករ ដំឡូងមី ស្វាយច័ន្ទី និងម្រេច នឹងវិនិយោគដោយប្រើប្រាស់ទុនផ្ទាល់ខ្លួនចំនួនប្រមាណ ៦ សែនដុល្លាអាមេរិក និងបូករួមមូលនិធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួនប្រមាណ ៤ សែនដុល្លា បន្ថែមទៀត ដើម្បីបង្កើតបន្ទប់រក្សាទុកត្រជាក់នៅជិតការិយាល័យកណ្តាលរបស់ខ្លួន និងនៅជិតបណ្តាសហគមន៍អភិវឌ្ឍន៍កសិកម្ម ដោយបង្កើតកន្លែងទុកដាក់ត្រជាក់ និងបណ្តាញភស្តុភារដល់អ្នកផ្គត់ផ្គង់កសិករ ខ្នាតតូច។ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតចំពោះច្រវ៉ាក់ផ្គត់ផ្គង់បន្លែនេះ នឹងបង្កើនសក្តានុពលរបស់កសិករកម្ពុជា ក្នុងការផលិតកសិផលប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ក្នុងគោលបំណងកែលម្អសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់កសិករផលិត និងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការនាំចូលបន្លែពីក្រៅប្រទេស។
គួរបញ្ជាក់ថា សហវិនិយោគរបស់ទីភ្នាក់ងារ USAID មានគោលបំណងពង្រីកការអភិឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទៅដល់គ្រួសារកសិករតាមទីជនបទ ដែលងាយរងគ្រោះពីកង្វះសន្តិសុខស្បៀង ដោយសារការចូលទៅកាន់ទីផ្សារផ្លូវការក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសមានកម្រិត។ ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការសម្របសម្រួលភាពជាដៃគូ និងសកម្មភាពនានា ដែលបង្កើនការលក់និងឱកាសការងារក្នុងវិស័យកសិកម្មនៅកម្ពុជា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


