Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំស្ថាបនាផ្លូវកៅស៊ូមួយខ្សែក្នុងភូមិអណ្ដូងឫស្សីដើម្បីលើកស្ទួយតំបន់​តំបន់ទេសចរណ៍​ស្មូនឆ្នាំង

បានផុស

នៅ

ផ្លូវក្រាលគ្រួសក្រហមជាង២,៥០គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាតំបន់ទេសចរណ៍ស្មូនឆ្នាំងត្រូវបាន​បើកការដ្ឋានសាងសង់ឲ្យក្លាយជាផ្លូវកៅស៊ូ DBST ឲ្យកាន់តែប្រសើរឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកការដ្ឋានសាងសង់និងពង្រីកផ្លូវនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្រ្តីប្រជាពលរដ្ឋជាច្រើននាក់​ផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ដោយសារតែភូមិសាស្ត្រក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាគោលដៅទេសចរណ៍ជាតិ និងអន្តរជាតិ ដ៏សំខាន់ព្រោះតែនៅតំបន់នេះយើងបានបង្កើតឲ្យមានសហគមន៍ទេសចរណ៍ ស្មូនឆ្នាំង ដែលមានភ្ញៀវបរទេសចូលមកលេងកម្សាន្តយ៉ាងច្រើនជាប្រចាំ គ្រាន់តែមានការអន់ថយនៅពេលដែលមានជំងឺកូវីដផ្ទុះឡើង តែប៉ុណ្ណោះ ។ សង្ឃឹមថា ក្រោយពីកូវីដស្ងប់ស្ងាត់ភ្ញៀវបរទេសនឹងមកលេងកម្សាន្តជាច្រើនទៀតពុំខាននោះឡើយ។

ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ក្រោយពេលកសាងកំណាត់ផ្លូវជាង២,៥០គីឡូម៉ែត្រ ពីផ្លូវក្រាលគ្រួសក្រហមឲ្យក្លាយជាផ្លូវក្រាលកៅ​ស៊ូរួចហើយ ឯកឧត្តមនឹងចូលរួមបំពាក់អំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវដោយចំណាយទឹកប្រាក់មាណ១ម៉ឺនដុល្លារ​ដើម្បីឲ្យផ្លូវមួយនេះ​ក្លាយជាផ្លូវដ៏ស្រស់ស្អាត និងមានសោភ័ណភាព មានភ្លើងបំភ្លឺនៅពេលយប់ដែលអាចទាក់ទាញនិងសមស្របជាតំបន់ទេសចរណ៍ ។ ក្នុងការបំពាក់អំពូលភ្លើងបំភ្លឺតាមផ្លូវថ្មីនៅពេលយប់នេះដែរ បើបងប្អូនប្រជាពលរដ្ឋចង់ទិញអំពូលភ្លើងសូឡាដាក់តាមមុខផ្ទះរៀងៗខ្លួន ក៏សូមចូលរួមបដិភាគទៅតាមលទ្ធភាព។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាផ្លូវ ដែលបានកសាងរួចរាល់ដោយកុំដឹកធ្ងន់លើសចំណុះ និងសូមកុំប្រើ គោយន្តកង់ដែកជាដើម ។ សូមបងប្អូនចូលរួមថែរក្សាអនាម័យដោយអនុវត្តនូវវិធានការក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ដោយសូម​អញ្ជើញទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការកសាងនិងពង្រីកផ្លូវដោយត្រូវចាក់កៅស៊ូ dbst នៅពេលនេះ មានប្រវែង ២៥៣៥ ម៉ែត្រទទឹង៦ម៉ែត្រ រៀបចំខឿនចិញ្ចើមផ្លូវសងខាងដោយចាក់បេតុងបង្ហូរទឹក ទទឹង ០,៣០ ម៉ែត្រ ប្រវែង ៥០៧០ ម៉ែត្រផងដែរ។ ដោយឡែកនៅក្នុងពិធីនេះឯកឧត្តមអភិបាលខេត្ត ក៏បានការចែកអំណោយដល់ប្រជាពលរដ្ឋ ចូលរួមចំនួន១៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០ kg ទឹកត្រី ១ យួរទឹកស៊ីអ៊ីវ ១យួរ និងថវិកា ២ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៤ នាទីutes មុន

ស្តាប់ហើយព្រឺសម្បុរ! វឌ្ឍនៈ នាំចម្រៀងជាតិខ្មែរទៅឆាកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ពលរដ្ឋប៉ាឡេស្ទីន៦៧នាក់ទៀតហើយ ត្រូវបាញ់សម្លាប់ ពេលសម្រុកទៅយកជំនួយនៅ ហ្គាហ្សា

សន្តិសុខសង្គម៥៩ នាទីutes មុន

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេច​ឃុំ​ខ្លួនជនត្រូវចោទ៨នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

បច្ចេកវិទ្យា១៣ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

កីឡា២១ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម