ព័ត៌មានជាតិ
ចង់ទៅកម្សន្តខេត្តកែប តោះមកដឹងតម្លៃគ្រឿងសមុទ្រ នៅចុងសប្តាហ៍នេះ
ចុងសប្ដាហ៍មានគម្រោងធ្វើដំណើរកម្សន្តទៅខេត្តកែប ជាពិសេសភ្លក់រសជាតិគ្រឿងសមុទ្រ មុននឹងទៅមកដឹងតម្លៃគ្រឿងសមុទ្រនៅទីនោះជាមុនសិន។

នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បេះទោះជាមានក្រុមភ្ញៀវមកទស្សនានៅខេត្តកែបច្រើនគួរសម ប៉ុន្តែបើក្រឡេកមើលការលក់ដូរគ្រឿងសមុទ្រនៅក្នុងផ្សារនៃតំបន់ខាងលើហាក់នៅតម្លៃធម្មតា គ្មានភាពប្រែប្រួល ដែលជាកត្តាមួយបង្កភាពងាយស្រួលដល់ពលរដ្ឋមានលទ្ធភាពអាចទិញពិសា ថែមទាំងបង្កភាពងាយស្រួលដល់អាជីវករ លក់ដូររកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមគ្រួសារបានកាន់តែប្រសើរឡើង។ នេះបើយោងតាមការលើកឡើង ពី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។
ទោះជាយ៉ាងណាក្តី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ដែរថា ទោះជាប្រទេសកម្ពុជាយើង ពិសេសខេត្តកែប បានរងនូវវិបត្តិខ្លះៗដោយសារកូវីដ-១៩(អូមីក្រុង) តែការលក់ដូរទំនិញនិងគ្រឿងសមុទ្រ និងទំនិញទូទៅហាក់មានភាពល្អប្រសើរ ថែមទាំងមានហាងឆេងធម្មតា។
លោកប្រធានបានបញ្ជាក់ផងដែរថា សម្រាប់តម្លៃទូទៅក្នុងសប្តាហ៍នេះ ដូចជា៖ បង្គាស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ចាប់ពី៥០,០០០៛,ទៅ៦០,០០០៛ ,មឹកស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ៤៥,០០០៛ឬ៥០,០០០៛ ,ក្តាមសេះលេខ១ មានតម្លៃ ៦៥,០០០៛។ ដោយឡែកចំពោះមុខទំនិញផ្សេងៗទៀត អាចមានភាពប្រែប្រួលបន្តិចបន្តួច។
ដោយឡែកបើយោងតាម ការលើកឡើង ពីលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត ក៏បានបញ្ជាក់ផងដែរថា តម្លៃគ្រឿងសមុទ្រ រួមទាំងមុខទំនិញផ្សេងៗ នៅទីផ្សារខេត្តកំពត ក៏មានហាងឆេងប្រហាក់ប្រហែលគ្នានឹងខេត្តកែបដែរ ជួនកាលអាចខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ហើយទោះជាបែបណា លោកនឹងខិតខំជំរុញឱ្យរាល់មុខទំនិញក្នុងស្រុកមានលំនឹង និងមានគុណភាពខ្ពស់ ដើម្បីប្រកួតប្រជែងមុខទំនិញនានាក្នុងទីផ្សារក្នុងស្រុក៕




អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


