ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញជួសជុល ផ្លូវមានជង្ហុកសំបុកមាន់ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីផ្សារធំថ្មី ដល់ស្ពានអាកាស៧មករា
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងយកចិត្តទុកដាក់ ជាប្រចាំ ក្នុងការជួសជុលផ្លូវខូចខាត ជង្ហុកសំបុកមាន់ ដោះស្រាយការកក់ស្ទះចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់ អនាម័យ សាធារណៈ នៅតាមបណ្ដាមហាវិថីតូចធំ នៅក្នុងមូលដ្ឋានទាំង១៤ខណ្ឌ នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាក់ស្ដែងនៅថ្ងៃទី២២មីនានេះ ដោយមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លូវ ខូចបន្តិចបន្តួច ដូចជាជង្ហុកសំបុកមាន់ នៅតាមអមសងខាងមហាវិថីកម្ពុជាក្រោម ដោយចាប់ពីផ្សារធំថ្មី រហូតដល់ចំណុចស្ពានអាកាស៧មករា ស្ថិតក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោក ។

សូមបញ្ជាក់ផងដែរ កន្លងមកនេះនៅអមសងខាងមហាវិថីកម្ពុជាក្រោមនេះ មានការខូចខាត ដោយមានជង្ហុក តូចៗជាច្រើនធ្វើឲ្យបងប្អូនពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ។ ដោយមើលឃើញពីបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្ត្រីជំនាញចុះជួសជុលបណ្ដោយមហាវិថីកម្ពុជាក្រោមនេះឲ្យមានសភាពល្អប្រសើរឡើងវិញភ្លាមដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


