ព័ត៌មានជាតិ
ពេជ្រ សោភា ហ៊ានប្រកាសដោយមិនខ្មាស យក់ ថិតរដ្ឋា ជាអាយដលរបស់ខ្លួន
តារាចម្រៀងស្រី អ្នកនាងពេជ្រ សោភា ហ៊ានប្រកាសថា អ្នកនាង យក់ ថិតរដ្ឋា ជាអាយដលរបស់ខ្លួន ដោយមិនខ្មាសតាម Facebook Page របស់ខ្លួនផ្ទាល់។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ តារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបមួយសន្លឹកជាមួយតារាចម្រៀងផលិតកម្មផ្សេងគ្នា អ្នកនាង យក់ ថិតរដ្ឋា ដែលជាតារាចម្រៀងប្រចាំផលិតកម្មថោន ដោយភ្ជាប់ជាមួយពាក្យពេចន៍ដ៏ចាក់ដោតដោយអ្នកនាងបានសរសេរថា ” ម្នាក់នឹងហើយជា អាយដល ខ្ញុំ សំឡេងពីរោះមិនប្រែនៅតែពីរោះ” ។ តាមរយៈ សារដែលអ្នកនាង ពេជ្រ សោភា បានបង្ហោះរួមជាមួយរូបភាពបែបស្និទ្ធស្នាលជាមួយអ្នកនាង យក់ ថិតរដ្ឋា មួយនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ហ្វេនតារាស្រីទាំងពីរដួង។

នេះក៏មិនជាលើកទីមួយទេ ដែលអ្នកនាង យក់ ថិតរដ្ឋា ត្រូវបានគេស្គាល់ថាជាភរិយារបស់តារាចម្រៀងប្រុស លោក ឃុំ ប៉ុណ្ណាដែត ទទួលបានការសរសើរនិងគោរពពីតារារួមអាជីពដូចជារូបនាងដែរ។ ក្រៅពីអ្នកនាង ពេជ្រ សោភា គឺថាមានតារាជាច្រើនអ្នកទៀត បានកោតសរសើរអ្នកនាងថា ជាតារាដែលមានគ្រួសារសុភមង្គល សំឡេងពីរោះ ជាពិសេសជាតារាស្រី ដែលមិនសូវមានរឿងអាស្រូវ។ ទោះបីជាអ្នកនាងបានដើរក្នុងវិថីសិល្បៈមួយនេះ យូរប៉ុនណា តែអ្នកនាងនៅតែមានហ្វេន និងទស្សនិកជនគាំទ្ររហូតមកមិនមានការថមថយឡើយ៕





អត្ថបទ៖ ជលសាល

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង