Connect with us

ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ បញ្ជូនកម្លាំងអន្តរាគមន៍ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទតាមបឹងទន្លេសាប

បានផុស

នៅ

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យកម្លាំងអន្តរាគមន៍ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតាមខេត្តជាប់បឹងទន្លេសាប។

លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត ប្រធានអង្គភាពអន្តរាគមន៍បានមានប្រសាសន៍ថា អនុវត្តតាមបទបញ្ជានាឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ
លោក​បានដឹកនាំកងកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតាមខេត្តជាប់បឹងទន្លេសាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត បានផ្តាំផ្ញើរឲ្យកងអន្តរាគមន៍ទាំងអស់ត្រូវចេះសហការសាមគ្គីគ្នា និងសហការជាមួយកម្លាំងអាជ្ញាធរចម្រុះពាក់ព័ន្ធ ពិសេសត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិឲ្យខាងតែបាន ដោយត្រូវស្តាប់បទបញ្ជារបស់ថ្នាក់ដឹកនាំ បំពេញភារកិច្ចដោយឆន្ទៈដើម្បីទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត បានបន្តថា ក្នុងនាមជាកងកម្លាំងត្រូវប្រកាន់ខ្ជាប់អកប្បកិរិយាត្រឹមត្រូវទន់ភ្លន់ប៉ុន្តែម៉ឺងម៉ាត់ជៀសវាងរងការរិះគន់ពីប្រជាពលរដ្ឋ។ ត្រូវខិតខំប្រឹងប្រែងពុះពារកុំខ្លាចការហត់នឿយ ត្រូវតែតស៊ូបំពេញបេសកកម្មនេះឲ្យបានជោគជ័យ ដើម្បីកិត្តិយសខ្លួនឯង និងអង្គភាពក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក អ៊ឹងដារ៉េត បានចាត់ទុកបេសកម្មលើកនេះ ខុសពីពេលមុនណាៗទាំងអស់ ដោយកងកម្លាំង
ទាំងអស់ត្រូវធ្វើការបង្ក្រាបរាល់បទល្មើសនេសាទនិងការប្រើប្រាស់ឧបករណ៍ខុសច្បាប់។

លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត បានណែនាំថា រាល់កងកម្លាំងដែលចុះបំពេញបេសកកម្មមិនគោរពវិន័យមិនអនុវត្តបទបញ្ជាតាមឋានានុក្រម នឹងត្រូវទទួលពិន័យក្នុងរូបភាពកាត់បន្ថយឋានន្តរសក្តិ ដកហូតតួនាទីក្នុងករណីធ្ងន់ធ្ងរត្រូវធ្វើការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិតែម្តង។ លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត សង្ឃឹមយ៉ាងមុតម៉ាំថា កងកម្លាំងទាំងអស់នឹងសម្រេចបានជោគជ័យជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាព។

រាជរដ្ឋាភិបាលបានបោះទីតាំងឈរជើងចំនួន២កន្លែងស្ថិតនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបសម្រាប់អន្តរាគមន៍បទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាបដោយសារទីតាំងឈរជើងនេះគឺអាចចល័តកម្លាំងជួយអន្តរាគមន៍ដល់ភូមិសាស្រ្តខេត្តសៀមរាប ខេត្តបាត់ដំបង
និងមួយផ្នែកនៃខេត្តពោធិ៍សាត់បានយ៉ាងងាយស្រួល និងទាន់សភាពការណ៍។

នៅក្នុងពិធីបិទសន្និបាត បូកសរុបការងារក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២នៅរសៀលថ្ងៃទី ២៣ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបទបញ្ជាឲ្យអាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាបត្រូវបង្ក្រាបបទល្មើសនេសាទពីក្រុមជនខិតខូចដើម្បីទប់ស្កាត់ការបាត់បង់ធនធានត្រីនៅក្នុងបឹងទន្លេសាប។ ក្នុងនោះសម្ដេចបានណែនាំឲ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាបត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ដើម្បីបង្ក្រាបបទល្មើសនេសាទនៅមូលដ្ឋានរបស់ខ្លួនដោយត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនិងអគ្គមេបញ្ជាការកងយោធពលភូមិន្ទព្រមទាំងអគ្គស្នងការនគរបាលជាតិដើម្បីកម្ចាត់ចោលមេឈ្មួញបំផ្លាញធនធានត្រីនៅក្នុងបឹងទន្លេសាបហើយបើចាំបាច់ត្រូវប្រើប្រាស់ឧទ្ទម្ភាគចក្រដើម្បីដេញចាប់ និងបង្រ្កាបពីលើតែម្តង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម