ព័ត៌មានជាតិ
ការជួយដោះស្រាយបញ្ហាក្នុងសហគមន៍ ជួយឱ្យយុវតី ធី ជូលី ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart
ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១៖ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យ មានយុវជនមួយក្រុមកំពុងចូលរួមជួយអភិវឌ្ឍសហគមន៍របស់ពួកគេតាមរយៈការបង្កើតក្លឹបមួយហៅថា ក្លឹបដោះស្រាយបញ្ហាសង្គម (SISC)។
បង្កើតឡើងនៅខែតុលា ឆ្នាំ២០១៧ ក្លឹប SISC ផ្តល់ជាវេទិកាមួយសំរាប់យុវជនមកជួបជុំគ្នាដើម្បីពិភាក្សា និងបង្កើតគំនិតច្នៃប្រឌិត រកដំណោះស្រាយសម្រាប់សហគមន៍ដែលពួកគេចង់រស់នៅ។ ក្រុមយុវជននេះ មានសមាជិក៥០នាក់ ដែលភាគច្រើនជាសិស្សវិទ្យាល័យ។ ក្នុងនោះមានយុវតីម្នាក់ឈ្មោះ ធី ជូលី ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកធុរកិច្ចអន្តរជាតិនៅសាកលវិទ្យាល័យ IPU New Zealand គឺជាប្រធានក្រុម និងជាស្ថាបនិកក្លឹប SISC នេះ។

កញ្ញា ធី ជូលី បានថ្លែងថា “កាលខ្ញុំនៅរៀនវិទ្យាល័យ ឱកាសក្នុងការធ្វើការងារស្មគ្រ័ចិត្ត គឺវានៅមានកម្រិត ហើយពិបាកក្នុងការបង្កើតនូវគម្រោង ឬក៏សកម្មភាពណាមួយ។ ហេតុនេះបានជាខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ បានបង្កើតនូវក្រុមយុវជនមួយ”។

ក្នុងរយៈពេល៣ ឆ្នាំចាប់តាំងពីក្លឹបនេះត្រូវបានបង្កើតឡើង និស្សិតវ័យ ១៧ ឆ្នាំរូបនេះ បានផ្តួចផ្តើមបង្កើតគម្រោងជាច្រើនដើម្បីជួយដល់សហគមន៍។ កញ្ញា ជូលី បានបន្ថែមថា “យើងបានសម្រេចនូវគម្រោង ៧ ដែលផ្តោតសំខាន់ទៅលើការអប់រំ។ យើងបានបង្កើតនូវបណ្ណាល័យចល័ត ក៏ដូចជា Book Club ដើម្បីលើកកម្ពស់ការអាន។ យើងចុះទៅសាលានៅតំបន់ដាច់ស្រយាល ដើម្បីចែករំលែកបទពិសោធ ក៏ដូចជាផ្តល់ជាសម្ភារសិក្សាដល់ក្មេងៗផងដែរ”។

ក្រុមរបស់នាងក៏បានរៃអង្គាសថវិកាសម្រាប់ជនរងគ្រោះដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យដែលបានកើតមានឡើងនៅចុងឆ្នាំ២០២០ ផងដែរ ដែលក្នុងនោះគ្រួសារដែលបានទទួលអំណោយជាស្បៀងអាហារសរុបទាំងអស់ មានចំនួន ៣៧គ្រួសារ។
អំណោយមួយភាគធំគឺបានមកពីការបរិច្ចាគរបស់សប្បុរសជន ហើយអំណោយផ្សេងទៀត គឺបានពីការដាក់លក់អាវដែលច្នៃម៉ូដដោយសមាជិកក្លឹបផ្ទាល់ និងការរៃអង្គាសតាមសាលារៀន។
យុវជន នូរ ពិសិដ្ឋ ដែលបានចូលរួមជាមួយក្លឹបរបស់ជូលីនៅឆ្នាំ ២០១៧ បានឃើញនូវទង្វើនិងសកម្មភាពល្អរបស់នាងហើយក៏បានសម្រេចចិត្តជ្រើសតាំងកញ្ញា ជូលី ឱ្យចូលរួមជាបេក្ខនារីក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាត។

ការជ្រើសតាំងនេះបានផ្តល់ឱកាសមួយដល់ កញ្ញា ជូលី ឱ្យឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយនឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបានឱកាសក្លាយជាជ័យលាភីជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
យុវជន ពិសិដ្ឋ បានថ្លែងថា “សកម្មភាពរបស់គាត់ (ជូលី) ទាំងអស់នោះវាបានជះឥទ្ធិពលវិជ្ជមានច្រើនទៅដល់សហគមន៍របស់ខ្ញុំរស់នៅ។ ខ្ញុំជូនពរ ជូលី ឱ្យគាត់ទទួលបានពានរង្វាន់មួយនេះ ហើយខ្ញុំសង្ឈឹមថាគាត់នឹងបន្តជំរុញក៏ដូចជាលើកទឹកចិត្តដល់អ្នកដទៃផ្សេងទៀត ចាប់ផ្តើមធ្វើគំនិតទាំងអស់នោះឱ្យក្លាយជាការពិត”។
កញ្ញា ជូ លីលី ដែលធ្លាប់បានអានសៀវភៅនៅបណ្ណាល័យចល័តរបស់ក្លឹប SISC បានរៀបរាប់ថា កញ្ញាចូលចិត្តអានសៀវភៅនៅបណ្ណាល័យចល័តនេះដោយសារសៀវភៅមានភាពសម្បូរបែបសម្រាប់អាន ហើយទីតាំងបណ្តាល័យដែលដាក់នៅក្នុងសួនច្បារក្នុងក្រុងសិរីភោភ័យនោះក៏មានបរិយាកាសល្អទៀតផង។
កញ្ញា លីលី ដែលជានិស្សិតឆ្នាំទីមួយនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចនៅក្រុងសិរីសោភ័ណ បានថ្លែងថា “បណ្ណាល័យចល័តនេះគឺជាកន្លែងមួយល្អ ជាឃ្លាំងផ្ទុកចំណេះដឹងមួយដ៏ល្អសម្រាប់សិស្សានុសិស្សដែលគាត់ទំនេរពីការសិក្សាទៅអាននៅទីនោះ។ ខ្ញុំចូលចិត្តសៀវភៅលើកទឹកចិត្ត។ ពេលអានរួច វាផ្តល់ផលប្រយោជន៍ដល់ខ្ញុំឱ្យចេះលើក ទឹកចិត្តខ្លួនឯងក្នុងការធ្វើអ្វីមួយ”។
ព្រះអង្គ សុន ឧត្តម ព្រះចៅអធិការវត្តសមិទ្ធិមុនីសោភ័ណ នៅក្រុងសរីសោភ័យ ដែលបានចូលរួមបរិច្ចាគជាថវិកាក្នុងអំឡុងពេលចែកអំណោយរួមគ្នាជាមួយក្រុមរបស់កញ្ញា ជូលី សម្រាប់ជនរងគ្រោះដោយទឹកជំនន់កាលពីចុងឆ្នាំ២០២០ បានមានសង្ឃដីការថា៖ “ឃើញថាពួកគាត់មានចិត្តល្អ ចេះរួបរួមគ្នាចុះមកជួយសង្គ្រោះ ជួយចែកជាសម្ភារនៅពេលដែលកំពុងតែមានការខ្វះខាត ឃើញថាគួរឱ្យកោតសរសើរដល់ក្រុមពួកគាត់។ ពួកគាត់នៅក្មេងៗ តែមាន គំនិតចង់ជួយ ចង់ចូលរួមក្នុងសង្គមរបស់យើង”។
សម្រាប់ផែនការនៅថ្ងៃអនាគតវិញ កញ្ញា ជូលី ថ្លែងថា “ខ្ញុំមានគម្រោងពង្រីកនិងពង្រឹងក្លឹបបន្ថែម ដើម្បីផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមជាដំណោះស្រាយទៅលើបញ្ហាសង្គមផ្សេងៗ ហើយនិងបន្តជួយដល់យុវជន ដែលបច្ចុប្បន្នយើងមានគម្រោងថ្មីមួយ ទាក់ទងនិងការលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យុវជននៅក្នុងសម័យកូវីដ ១៩ នេះ”។
អំពើល្អទាំងនេះហើយដែលឆ្លើយតប ទៅនឹងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមាន បំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេស ជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។ ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយ មានការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart។
ដើម្បីចូលមើលវីដេអូអំពីកញ្ញា ធី ជូលី សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5GcdiOXM6r/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


