ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជំរុញឲ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ
សៀមរាប ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រគ្រូបង្គោល “ហូកា” ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ប្រចាំខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា បន្ទាប់ពីការបើកប្រទេសឡើងវិញ និងស្របបរិបទសង្គមផងនោះ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ត្រូវចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០។ សម្រាប់វិស័យទេសចរណ៍កម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ។

លោក ប៉ាក់ សុខុម ដើម្បីសម្រេចបាននូវការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចវាចាំបាច់ត្រូវមានការចូលរួម និងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច វាចាំបាច់ត្រូវមានការចូលរួមនិងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន ដើម្បីបង្កើនធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របពេលប្រទេសជាតិ កំពុងបើកដំណើរការផ្នែកទេសចរណ៍ឡើងវិញ ក្រោយពេលមានវិបត្ដិជំងឺកូវីដ-១៩។ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅខេត្តសៀមរាប បានខិតខំបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ ជាក់ស្ដែង សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ Spoon បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ជាជំហ៊ានៗ ទោះបីស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី។

លោក ប៉ាក់ សុខុម លើកឡើងថា គ្រូបង្គោលរបស់យើងនឹងបន្តចែករំលែកចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីលើកកម្ពស់ជំនាញ និងសមត្ថភាពរបស់បុគ្គលិកក្នុងវិស័យទេសចរណ៍យើងកាន់តែល្អប្រសើរបន្ថែមទៀត ដូច្នេះសូមឲ្យគ្រប់ភាគីទាំងអស់ ត្រូវខិតខំយកចំណេះ និងជំនាញ ដែលទទួលបានពីសាលាបណ្តុះបណ្តាលទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួនប្រកបដោយសីលធម៌ជំនាញវិជ្ជាជីវៈខ្ពស់ និងត្រូវខិតខំបន្តសិក្សារៀនសូត្របន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួននៅក្នុងវិថីការងារវិជ្ជាជីវៈទេសចរណ៍ និងការសិក្សាពេញមួយជីវិត។ បន្តជំរុញការបណ្តុះបណ្តាល ក្នុងទម្រង់បណ្តុះបណ្តាលខាងក្នុង ឲ្យបានកាន់តែផុលផុសបន្ថែមទៀត ដោយប្រើប្រាស់ឯកសារបណ្តុះបណ្តាល ហូកា ដែលមានការទទួលស្គាល់ និងវិធីសាស្ត្របណ្តុះបណ្តាលសកម្ម ដើម្បីបង្កើនមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ក្នុងដំណាក់កាលស្តាវិស័យទេសចរណ៍ឡើងវិញ។
លោក ប៉ាក់ សុខុម បានជំរុញដល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប សូមចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សា និងវិធីសាស្ត្របណ្តុះបណ្តាលរបស់ខ្លួនឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០។ សមាគឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ក្នុងការជំរុញផ្សព្វផ្សាយស្មារតីនៃកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅក្នុងមូលដ្ឋានអាជីវកម្ម និងសមាជិករបស់ខ្លួន ហើយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា រីករាយនឹងផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកចាំបាច់នានាផងដែរ ។

បើតាមតាមរយៈរបាយការណ៍របស់លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបញ្ជាក់ថា គ្រូបង្គោលដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលហូកា ថ្មីៗនេះ បានចូលរួមបណ្តុះបណ្តាលបន្ត ដល់អ្នកជំនាញក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនក្នុងទម្រង់ In-House Training ដោយត្រឹមរយៈពេលតែ៤សប្តាហ៍ បានបណ្តុះបណ្តាលអ្នកជំនាញសរុបចំនួន ១១៦រូប (ស្រី៦៧រូប) ដែលនេះសរបញ្ជាក់ឲ្យឃើញពីផលវិជ្ជមានដែលទទួលបានពីការបណ្តុះបណ្តាល និងការគាំទ្រពីអង្គការអន្តរជាតិខាងការងារ ILO។

ក្នុងឱកាសនោះដែរ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា គ្រូបង្គោលដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលហូកា ថ្មីៗនេះ បានចូលរួមបណ្តុះបណ្តាលបន្តដល់អ្នកជំនាញក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនក្នុងទម្រង In-House Training ដោយត្រឹមរយៈពេលតែ៤សប្តាហ៍ បានបណ្តុះបណ្តាលអ្នកជំនាញសរុបចំនួន ១១៦រូប (ស្រី៦៧រូប) ដែលនេះសរបញ្ជាក់ឲ្យឃើញពីផលវិជ្ជមានដែលទទួលបានពីការបណ្តុះ បណ្តាល និងការគាំទ្រពីអង្គការអន្តរជាតិខាងការងារ ILO ហើយលោកមានជំនឿរយ៉ាងមុតមាំថា គ្រូបង្គោលរបស់យើងនឹងបន្តចែករំលែកចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីលើកកម្ពស់ជំនាញ និងសមត្ថភាពរបស់បុគ្គលិកក្នុងវិស័យទេសចរណ៍យើងកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ