ព័ត៌មានជាតិ
អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្តល់ឧបករណ៍កាត់ពិន្ទុបណ្ណបើកបរ ៣០០គ្រឿង ដល់ស្នងការទូទាំង ២៥រាជធានី-ខេត្ត
អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តល់ឧបករណ៍បច្ចេកទេសពិន័យ បទល្មើសចរាចរណ៍ចំនួន៣០០គ្រឿង ដល់ស្នងការដ្ឋាននគរបាលទូទាំង ២៥រាជធានី-ខេត្ត សម្រាប់យកទៅអនុវត្តលើការដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។
លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែមេសាថា ឧបករណ៍បច្ចេកទេសពិន័យ បទល្មើសចរាចរណ៍ចំនួន ៣០០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ជាអំណោយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលចរាចរណ៍ យកទៅបំពេញភារកិច្ចរបស់ខ្លួន និងការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលចរាចរណ៍ ទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ទាក់ទងនឹងការគ្រប់គ្រងទិន្នន័យ ពិន័យអំពើល្មើសច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នីតិវិធីប្រតិបត្តិការប្រព័ន្ធ និងការប្រើប្រាស់ឧបករណ៍ពិន័យអំពើល្មើសច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក និងវិធីគ្រប់គ្រងព័ត៌មាន និងការរក្សាទុកទិន្នន័យនៃការពិន័យ។
លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្តថា កម្មវិធីនេះ ក៏អាចទាញយកជារបាយការណ៍ នៃការផាកពិន័យ ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ តាមរយៈឧបករណ៍ដកពិន្ទុ និងពិន័យ និងការត្រៀមលក្ខណៈ ក្នុងការអនុវត្តជាក់ស្តែង នៅពេលប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក នាពេលខាងមុខនេះ។
លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះ នឹងធ្វើការងារជាក់ស្តែងលើប្រតិបត្តិការគ្រប់គ្រងការផាកពិន័យ បទល្មើសចរាចរណ៍លើដងផ្លូវ ជាពិសេសគឺការងារនគរបាលចរាចរណ៍ មានការកែទម្រង់ការងារថ្មីមួយ និងការទទួលភារកិច្ចសំខាន់មួយទៀត នៅលើផ្លូវល្បឿនលឿន ដែលជាការកែទម្រង់ពិន័យអន្តរការណ៍ ចំពោះបទល្មើសចរាចរណ៍ផ្លូវគោកតាមរយៈសេចក្តីណែនាំ។
លោកនាយឧត្តមសេនីយ៍ បានមានប្រសាសន៍សង្កត់ធ្ងន់ថា «បើចង់ទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍បាន ត្រូវអនុវត្តវិធានការចំនួន៣៖ ទី១-រឹតបន្តឹង និងការដាក់ពិន័យចំពោះបទល្មើសចរាចរណ៍ ហើយត្រូវតែធ្វើឱ្យមានប្រសិទ្ធភាព, ទី២-ត្រូវចាប់មុខសញ្ញាដែលគេចខ្លួនឲ្យបាន ដោយការព្យាយាមតាមរកចាប់ឱ្យបាន, ទី៣-គឺវិធានការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ »។
គួរបញ្ជាក់ថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឲ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជាស្គាល់ទម្រង់បណ្ណរួមមាន៖ បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយដឹងពីប្រតិបត្តិការ នៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រនិ ងប្រវត្តិនៃការដកពិន្ទុ និងពិន័យនិងអាចកត់ត្រារាល់ទិន្នន័យ ដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្ត សម្រាប់កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍។
យោងតាមច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកបានកំណត់ ឲ្យគ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុប ១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាន នៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី ១ពិន្ទុដល់ ៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់បានបណ្ណបើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច ៦ខែ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ