ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យសិក្សាច្បាប់ ស្ដីពីការពពោះជំនួស ឡើងវិញ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឯកភាពឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាសិក្សាឡើងវិញអំពីច្បាប់ ស្ដីពីការពពោះជំនួស ក្រោយពីច្បាប់នេះ ត្រូវបានផ្អាកការសិក្សាមួយរយៈ។ ការឯកភាពឱ្យសិក្សាច្បាប់ ស្ដីពី ការពពោះជំនួសឡើងវិញ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេងបាន មានប្រសាសន៍ថា ច្បាប់ ស្ដីពី ការពពោះជំនួស ត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី កាលពីឆ្នាំ២០១៦ ហើយច្បាប់ពពោះជំនួសនេះ ជាច្បាប់ថ្មីសម្រាប់កម្ពុជា ដូច្នេះទាមទារឱ្យមានការសិក្សាពីបណ្ដាប្រទេសជិតខាង។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា៖ “ប៉ុន្តែដោយសារច្បាប់នេះថ្មីសម្រាប់កម្ពុជា អ៊ីចឹងទេ យើងត្រូវការសិក្សាឱ្យបានហ្មត់ចត់ ដូច្នេះត្រូវការពេលវេលា ហើយរហូតមកដល់ពេលនេះ យើងបានសិក្សាហ្មត់ចត់ជាងមុនហើយ ដូច្នេះអាចលើកយកបញ្ហានេះមកវិញ ព្រោះកន្លងមក ខ្ញុំស្នើឱ្យផ្អាកមួយរយៈ អ៊ីចឹងឥលូវនេះអាចលើកយកបញ្ហានេះមកជជែកគ្នាឡើងវិញបាន ខ្ញុំសូមគាំទ្រ”។

ពាក់ព័ន្ធទៅនឹងច្បាប់ ពពោះជំនួស សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់បន្ដសិក្សាពីបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់ ក៏ដូចជាអន្ដរជាតិ ដែលប្រទេសនោះធ្លាប់បានធ្វើរួចហើយ។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ប៉ុន្ដែក្រោយមកប្រទេសទាំងនោះ បានលុបច្បាប់នេះចោលវិញ ដូច្នេះត្រូវសិក្សាអំពីមូលហេតុ នៃការលុបចោលច្បាប់នេះផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


