ព័ត៌មានជាតិ
ពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទំហំទឹកប្រាក់ ១.៣៦ពាន់លានដុល្លារ ២ខែឆ្នាំនេះ
ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ចំនួន ១.៣៦ពាន់លានដុល្លារ គិតត្រឹមខែមករា និងខែកុម្ភៈ ឆ្នាំ ២០២២នេះ ពោលគឺកើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ១.២៩ពាន់លានដុល្លារ។

យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ មានចំនួនជាង ២៣២លានដុល្លារ ចំណែកថៃនាំចូលមកកម្ពុជាវិញមានទឹកប្រាក់ ១.១២ ពាន់លានដុល្លារអាមេរិក។
ចំពោះផលិតផលកសិកម្ម វត្ថុធាតុដើម និងវាយនភណ្ឌ ត្បូងថ្មមានតម្លៃ ជាប្រភេទទំនិញភាគច្រើន ដែលថៃបានទិញពីកម្ពុជា ខណៈលក់មកឲ្យកម្ពុជាវិញនូវផលិតសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់តិ៍ គ្រឿងសំអាង ឧបករណ៍អេឡិចត្រូនិក គ្រឿងតុបតែងផ្ទះ រថយន្ដ និងគ្រឿងបន្លាស់ ព្រមទាំងសំភារៈការិយាល័យ និងបរិក្ខាសំណង់ ជាដើម។
ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននិងកំពុងខិតខំធ្វើយ៉ាងណាជំរុញ ឲ្យផលិតផលរបស់កម្ពុជា នាំចេញទៅកាន់ប្រទេសថៃកាន់តែច្រើន៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


