ព័ត៌មានជាតិ
លោកស្រី យក់ សម្បត្តិ៖ ខេត្ត៤ ពុំតម្រូវឱ្យពាក់ម៉ាស់ មិនមានឆ្លងជំងឺកូវីដគួរឱ្យបារម្ភឡើយ
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលពុំតម្រូវឱ្យពាក់ម៉ាស់នោះ មិនទាន់មានឃើញការឆ្លងជំងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភអ្វីទេ ដោយសារប្រជាពលរដ្ឋមានភាពស៊ាំដែលបណ្តាលមកពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មានពេលទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកាជាជំនួយឥតសំណងរបស់សាធារណរដ្ឋអ៊ីតាលីជាង ១ លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានមានប្រសាសន៍ថា លទ្ធផលចាក់វ៉ាក់សាំងដែលជាយុទ្ធសាស្ត្រការផ្ការីក និងស្រោចវ៉ាក់សាំងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាត់ចែង និងដាក់ចេញជាយុទ្ធសាស្ត្រមួយដ៏ត្រឹមត្រូវដែលសម្តេចឱ្យប្រជាពលរដ្ឋកម្ពុជាយើងមានភាពស៊ាំការពារការឆ្លងជំងឺកូវីដ-១៩។
លោកស្រីបានបន្តថា៖ “ដូចយើងបានឃើញហើយ ៤ ខេត្តដែលមិនតម្រូវឱ្យពាក់ម៉ាសក៏មិនមានបញ្ហាអីឆ្លងធ្វើឱ្យយើងព្រួយបារម្ភអ្វីដែរ។ ដូច្នេះហើយការទទួលភាពស៊ាំពីការចាក់វ៉ាក់សាំងជារឿងសំខាន់ណាស់”។

លោកស្រីបានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋបន្តទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ពិសេសដូសជំរុញដែលមានដូសទី៣ និងដូសទី៤។
លោកស្រីបានបន្តទៀតថា ដូចនេះវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា ចំនួន ១ ០៥៦ ០០០ ដូសនឹងយកទៅប្រើប្រាស់សម្រាប់ចាក់ដូសជំរុញដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគនមន៍ឱ្យកាន់តែមានភាពរឹងមាំទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ដល់ប្រជាពលរដ្ឋខេត្តចំនួន៤រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហា ហើយចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរពីរាជជានី-ខេត្តដទៃទៅកាន់ខេត្តទាំង៤ ខាងលើក៏ពុំតម្រូវឱ្យពាក់ម៉ាស់ទៀតឡើយ។ ប៉ុន្តែកាតព្វកិច្ចពាក់ម៉ាស់នេះ ត្រូវបន្តអនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩។
គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ២១៦ នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៩២១ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


