ព័ត៌មានជាតិ
ខេត្តតាកែវ នាំចេញផលិតផលស្រូវជាង ១៣ ម៉ឺនតោន ទៅប្រទេសវៀតណាម
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នាឆ្នាំនេះ ខេត្តតាកែវធ្វើស្រូវរដូវរស្សា បានចំនួន ២០៩,៣៧៣ ហិកតា ស្មើ ១១៦% នៃផែនការលើផ្ទៃដីសរុបចំនួន ១៨០ ០០០ហិកតា ។ ទិន្នផល ៣,៤ ត/ហ.ត ទទួលបានបរិមាណផលសរុបចំនួន ៧១១ ៤២៣ តោន លើសឆ្នាំមុនចំនួន ៣៥ ៣៧២តោន។

ដោយឡែកចំពោះស្រូវប្រាំងវិញ អនុវត្តបានចំនួន១០១៥១១ហិកតា ស្មើនឹង ១២៧% នៃផែនការចំនួន ៨០,០០០ ហិកតា ទិន្នផល ៤,៨៩៨ ត/ហិកតា បរិមាណផលសរុបទ ចំនួន ៤៩៧ ២០១ តោន តិចជាងឆ្នំាមុន ៦,៦៨៤ តោន (បញ្ហាមកពីខ្វះទឹកមិនអាចធ្វើលើកទី២បាន)។ គិតមក ទល់ថ្ងៃទី១៥ ខែធ្នូ ផលស្រូវចំនួន ១៣៦ ៨៥២តោន ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ។

ខេត្តតាកែវ គឺជាខេត្តមួយ ក្នុងចំណោមខេត្តធំៗដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ ១ ចំនួន៨ឆ្នាំ,ចំណាត់ថ្នាក់លេខ២ ចំនួន៨ឆ្នាំ និងចំណាត់ ថ្នាក់លេខ៣ ចំនួន២ឆ្នាំ,ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាងតាមមធ្យោបាយផ្លូវទឹកនិងផ្លូវគោក ។
គិតមកទល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ ផលស្រូវចំនួន ១៣៦,៨៥២ តោន ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម។

ចំពោះការនាំចេញខេត្តតាកែវ មានច្រកនាំចេញផលស្រូវសំខាន់ៗចំនួន៤ ទៅកាន់ប្រទេសជិតខាង គឺច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកភ្នំដិន ច្រកដើមដូង និង ប្រឡាយ ៩២ ៕
អត្ថបទ ៖ ដោយ៖ណារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


