Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​កម្ពុជា ស្នើឱ្យ​អ៊ីតាលី​ពិនិត្យ​ពិចារណា​ឡើងវិញ ពី​ការយកពន្ធ​ខ្ពស់​លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា

បានផុស

នៅ

ការ​ស្នើ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ខណៈ​លោក​ទទួល​ជួប​លោក Lorenzo GALANTI ឯកអគ្គរដ្ឋទូត​អ៊ីតាលី​ប្រចាំ​កម្ពុជា មាន​និវេសនដ្ឋាន នៅ​ទីក្រុង​បាងកក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​។

នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាក់ សុខុន បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​អ៊ីតាលី ដែល​បានផ្តល់​អំណោយ​វ៉ាក់សាំង​អា​ស្ត្រា​ហ្សែ​ន​និ​កា (Astra Zeneca) ចំនួន ១,៥៦​លាន​ដូ​ស​ដល់​កម្ពុជា ហើយ​ដែល​ត្រូវបាន​រៀបចំ​ពិធី​ទទួល​ផ្ទាល់​ដោយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០២២ ដែល​ជំនួយ​នេះ​បានបង្ហាញ​ពី​សាមគ្គី​ភាពជា​សកល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ស្មារតី​សាមគ្គី​ភាពជា​សកល​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កាលពីពេល​កន្លងមក កម្ពុជា​បានអនុញ្ញាត​ឱ្យ​នាវា​ទេសចរ Westerdam ដែល​ត្រូវ បាន​បដិសេធ​ការចូល​ចត​ដោយ​ប្រទេស​មួយចំនួន ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បានផ្តល់​ជំនួយ​វ៉ាក់សាំង និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ទៅ​ប្រទេស​មួយចំនួន​រួមមាន មី​យ៉ាន់​ម៉ា ឡាវ វៀតណាម នេ​ប៉ាល់ និង​ទី​ម័​រ​ខាងកើត ជាដើម និង​បាន​បញ្ជូន​កងកម្លាំង​ក​ម្ពុ​ជាជាង​៨​ពាន់​នាក់​ទៅ​ចូលរួម​ក្នុង​បេសកកម្ម រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅតាម​ប្រទេស​មួយចំនួន​។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អប្រសើរ ដែល​បាន​ស្តែង​ឱ្យឃើញ​តាមរយៈ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​វត្ត​មាននៃ​ម៉ាក​ផលិតផល និង​ហាង​អាហារ​ល្បីៗ​របស់​អ៊ីតាលី នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​គូសបញ្ជាក់ថា បើទោះបី​ស្ថិតក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​ក្តី ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី​មាន​ស្ថិរ​ភាពល្អ និង​បន្ត​កើនឡើង​លំដាប់ ព្រមទាំង​បាន​លើក​ទឹក ចិត្ត​ឱ្យ​ភាគី​ទាំងពីរ​រិះរក​មធ្យោបាយ ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែមទៀត​ដើម្បី​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​។

ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ស្នើឱ្យ​អ៊ីតាលី​ពិនិត្យ​ពិចារណា​ឡើងវិញ​អំពី​ការយកពន្ធ​ខ្ពស់​លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អ៊ីតាលី​ផងដែរ ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​ក្នុង​វិស័យ​វប្បធម៌ ក្រោម​ក្របខ័ណ្ឌ​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ការបណ្តុះបណ្តាល​អ្នកជំនាញ​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ​។

ជាការ​ឆ្លើយតប លោក​ឯកអគ្គរដ្ឋទូត បាន​កោតសរសើរ​ចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ​នៃ​យុទ្ធនា​ការចាក់ វ៉ាក់សាំង​នៅ​កម្ពុជា និង​បាន​ថ្លែង​អំណរ​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ជនជាតិ អ៊ីតាលី ដែល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ហើយ​និង​ការ​ផ្តល់នូវ​កិច្ចសហការ​ដ៏​ល្អ​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ជូន​ចំពោះ​លោក​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​។

​ដោយឡែក​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន លោក​ឯកអគ្គរដ្ឋទូត ដោយ​ត្រួសៗ​អំពី សភាពការណ៍ និង​ការ​ប្រឈម​ជាក់ស្តែង​នៅ​មី​យ៉ាន់​ម៉ា ហើយ​និង​លទ្ធផល​នៃ​ទស្សនកិច្ច​លើក​ទី​១ របស់ ឯកឧត្តម ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា ព្រមទាំង ជំហាន​ការងារ​នាពេល​បន្ទាប់ សំដៅ​ជំរុញ​ការអនុវត្ត​ការឯកភាព​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​។

លោក​ឯកអគ្គរដ្ឋទូត បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នាពេល​បច្ចុប្បន្ន និង​ការខិតខំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​ផ្ទាល់ ក្នុងនាម​ជា​ប្រេសិត​ពិសេស ក្នុង​ការរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ចាក់ស្រេះ​នៅ​មី​យ៉ាន់​ម៉ា ព្រមទាំង​បាន​សម្តែង​នូវ​ក្តី​ស​ង្ឈឹ​ម​ថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ចំពោះ​វិបត្តិ​មី​យ៉ាន់​ម៉ា នាពេលខាងមុខ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម