ព័ត៌មានជាតិ
គ្រប់រាជធានីខេត្ត ត្រូវបានបណ្តះបណ្តាលប្រព័ន្ធគាំពារសង្គម ដើម្បីបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនងាយរងគ្រោះ
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា គ្រប់រាជធានីខេត្តត្រូវបានបណ្តះបណ្តាលគ្រូបង្គោល ស្តីពី ប្រព័ន្ធគាំពារសង្គម ដើម្បីបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនងាយរងគ្រោះ ជាពិសេសនារដូវកាលកូវីដ-១៩នេះតែម្តង។
លោក ឈួរ សុបញ្ញា ថ្លែងបែបនេះខណៈពេលបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី «ប្រព័ន្ធគាំពារសង្គម»នៅ ខេត្តកំពង់ចាមនារសៀលថ្ងៃទី២៧មេសាឆ្នាំ២០២២ ដែលមានការចូលរួមពីលោក ទូច វឌ្ឍនា ប្រធានមន្ទីរស.អ.យ ខេត្តកំពង់ចាម និងមន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុងស្រុកចំណុះរដ្ឋបាលខេត្តចំនួន៣គឺ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តព្រៃវែង ហើយវគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងថា វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងកន្លងមកថ្មីៗនេះក្នុងគោលបំណងបង្កើន និងពង្រឹងជំនាញសម្របសម្រួលសម្រាប់ការរៀបចំវគ្គ និងប ណ្តុះបណ្តាលស្តីពីប្រព័ន្ធគាំពារសង្គមដល់គ្រូបង្គោលរាជ ធានី ខេត្តដើម្បីបន្តបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅពេល ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប ទា គ្រោងរៀ បចំការសាកល្បងបណ្តុះបណ្តា ល ប្រព័ន្ធគាំពារសង្គមដល់គ្រូបង្គោ ល រាជធានី ខេត្ត ដល់មន្ត្រីមកពីមន្ទីរសង្គឋមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត និងមន្ទីរផែនការរាជធានី ខេត្ត រយៈពេល៥ថ្ងៃ។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីបន្តលើកកម្ព ស់កាអភិវឌ្ឍ សមត្ថភាពក្នុងនាមជាមន្រ្តីប្រតិបត្តិជួរមុខ របស់កម្មវិធីជំនួយ សង្គមរបស់យើងប្រកបដោយថាមពលនិងសក្តានុពលស្រប តាមកាវិវឌ្ឍរបស់កម្មវិធីក៏ដូចជាប្រទេសជាតិរបស់យើងក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខដឹកនាំដ៏វាងវៃរប ស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាកត្តាសត្យានុម័តមួយរបស់យើងទាំងអស់គ្នាក្នុងការរួមគ្នាជាកម្លាំងមហាសាម គ្គី ដើម្បីដោះស្រាយបញ្ហានានារបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ស្រប តាម ទស្សនវិស័យរបស់រាជរដ្ឋាភិបាល ពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល និងការ ត្រៀមលក្ខណៈក្នុងការស្តារឡើងវិញ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


