ព័ត៌មានជាតិ
ប្រជាជនពីរភូមិធ្វើស្រែខួបប្រាំងខួបវស្សា ដោយសារបានទឹកធម្មជាតិហូរចុះពីភ្នំ
ប្រជាកសិករចំនួន ២ ភូមិគឺភូមិអូរជាំលើ និងភូមិអូរជាំក្រោម សម្តែងការរីករាយជាមួយជីវិភាពរស់នៅ ខណះដែលមុខរបរកសិកម្មរបស់ពួកគាត់ដែលពឹងអាស្រ័យលើកត្តាធម្មជាតិទាំងដំណាំស្រូវទាំងដំណាំបន្លែ មិនពិបាកពឹងផ្អែកលើទឹកភ្លៀង ក៏អាចធ្វើស្រែបាន ២ ដងក្នុង១រដូវកាល និងផលដំណាំផ្សេងៗទៀតយ៉ាងប្រសើរតាមរយះទឹក ដែលបង្កើតឡើងពីធម្មជាតិហូរចុះពីលើភ្នំមិនចេះរីងស្ងួត។

លោក គឹម សុង ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំបានឲ្យដឹងថា ប្រជាពលរដ្ឋជាកសិករនៅតំបន់អូរជាំប្រកបរបរកសិកម្មមិនមានផលលំបាកអំពីបញ្ហាទឹកនោះទេ បើទោះបីប្រកបដំណាំអ្វីក៏ដោយចុះគឺតាមរយះធម្មជាតិទឹកមិនចេះរីងស្ងួតនខួបប្រាំងខួបវស្សា។
លោកបន្តថា ទឹកដែលបានផ្តល់ដល់កសិករទាំង២ភូមិខាងលើនេះគឺធ្លាក់ពីលើអតីតជួរភ្នំក្រវ៉ាញ បច្ចុប្បន្នគេដាក់ឈ្មោះថាភ្នំសំកុស ស្ថិតក្នុងស្រុកសំឡូតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងហើយក៏បង្កើតបានជាសហគមន៍អេកូទេសចរណ៍អូរជាំរហូតដល់បច្ចុប្បន្ន។

លោកបន្តថា ក្រោយបង្កើតបានជាតំបន់ទេសចរណ៍ប្រជាពលរដ្ឋរស់នៅតំបន់នេះ ក៏បានស្រូបយកសេដ្ឋកិច្ចមួយផ្នែកទៀតក្រៅពីប្រកបមុខរបរកសិកម្មតាមរយះការលក់ដូរម្ហូបអាហារនំចំណី និងវត្ថុអនុស្សាវរីយ៍ផ្សេងៗដែលពួកគាត់បានច្នៃប្រឌិតតាមបែបបុរាណ្យលក់ជូនភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅស្រុកផងដែរ។ ក្រៅពីនេះក៏មានសក្តានុពលជាច្រើនទៀតមានដូចជា ទឹកធ្លាក់ធម្មជាតិ,បឹងទន្លេផែនទំហំ ២ ហិចតា,កន្លែងលេងទឹក,សួនផ្កាចម្រុះ,ទេសភាពព្រៃភ្នំ,ចំការក្រវ៉ាញ,ម្ហូបប្រចាំតំបន់ (ចេកព្រៃ),ទេសចរព្រៃភ្នំ(ផ្សងព្រេង),តំបន់ប្រវត្តិសាស្ត្រខ្មែរក្រហម ព្រៃឈើចម្រុះជាដើមដោយមានបោះតង់និងមានផ្ទះស្នាក់ផង។



លោកហម អារុណ ប្រធានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបានឲ្យដឹងដែរថា សហគមន៍អេកូទេសចរណ៍អូរជាំ ជាសហគមន៍ទេសចរណ៍ដ៏សំខាន់មួយនៃតំបន់ការពារដែនជម្រកសត្វព្រៃភ្នំសំកុសខេត្តបាត់ដំបង។ សហគមន៍នេះមានទីតាំងស្ថិតនៅភូមិអូរជាំលើ និងអូរជាំកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតនៅប៉ែកខាងលិច ឆៀងខាងត្បូង ទីរួមខេត្តបាត់ដំបងមានចំងាយប្រមាណ ៩៩ គីឡូម៉ែត្រពីទីរួមខេត្ត។
ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់ឬអាចធ្វើដំណើរតាមផ្លូវលេខ ១៥៤ ឆ្លងកាត់ផ្លូវអក្សរតេ និងវាលចម្បាំងចម្ងាយផ្លូវ៦៨គីឡូម៉ែត្រប៉ុណ្ណោះ នឹងអាចទៅដល់ទឹកជ្រោះតែម្តង។ ទឹកធ្លាក់អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ ដោយប្រជាជន ដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិតនៅតំបន់នោះ។
លោកហម អារុណ ពន្យល់ពីពាក្យថាអូរជាំនេះ បានមកពីស្រែជាំ មានន័យថាជាតំបន់កសិកម្មធ្វើស្រែជោគជាំដោយទឹកខួបប្រាំងខួបវស្សា ដែលបានមកពីប្រភពទឹកដែលមិនចេះរីងស្ងួតពីបឹងធម្មជាតិដ៏ធំមួយទំហំប្រមាណ ២ហិចតាលើភ្នំមានឈ្មោះថាទន្លេផែន ហើយហូរតាមជ្រោះជ្រលងភ្នំដែលហៅថាអូរជាំដល់ពេលបច្ចុប្បន្ន។
លោកបន្តថា តាមរយៈគម្រោងដែនជម្រកសត្វព្រៃជួរភ្នំក្រវ៉ាញ (CMWSP) ប្រជាជនដែលរស់នៅក្នុងភូមិអូរជាំលើនិងភូមិអូរជាំកណ្ដាលចំនួន១១៧គ្រួសារ បានធ្វើលិខិតស្នើសុំបង្កើតសមាគមន៍ការពារធម្មជាតិអូរជាំដែលសម្របសម្រួលដោយមន្ទីរបរិស្ថានខេត្តបាត់ដំបងនាយកដ្ឋានការពារនិងអភិរក្សនៅឆ្នាំ២០០៦ តាមរយៈលោកប្រធានក្រុមប្រឹក្សាឃុំនាយកតំបន់ការពារធម្មជាតិភ្នំសំកុស លោកអភិបាលស្រុកសំឡូត ប្រធានមន្ទីរបរិស្ថាន នាយកដ្ឋានការពារ និងអភិរក្សធម្មធម្មជាតិ អភិបាលខេត្តបាត់ដំបងនិងមានការឯកភាពពីឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាននាថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០៧។
រហូតមកដល់ចុងឆ្នាំ២០១៣ សហគមន៍តំបន់ការពារធម្មជាតិអូរជាំបានសហការរួមគ្នាជាមួយមន្ត្រីមន្ទីរបរិស្ថានដើម្បីរៀបចំ ផ្លូវចូលទៅក្នុងសហគមន៍អូរជាំ ដោយមានការឧបត្ថម្ភជ្រោមជ្រែងពីអង្គការម្លប់បៃតងផងដែរ។ ដោយមើលឃើញពីសក្តានុពលនៃតំបន់ទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ និងអង្គការបៃតងបានជួយរៀបចំសហគមន៍នេះជាតំបន់អេកូទេសចរណ៍ធម្មជាតិទឹកធ្លាក់អូរជាំ ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងភូមិអូរជាំលើនិងភូមិអូរជាំកណ្តាលមានសមាជិកចូលរួមចំនួន ៤៦៦ គ្រួសារ និងមានចំនួនមនុស្សសរុប ១,៣៣៣ នាក់ដោយចូលរួមគ្រប់គ្រងលើទំហំផ្ទៃដីចំនួន ៣៧២ ហិកតាមានសក្តាសម្បូរបែបសម្រាប់ភ្ញៀវទៅទស្សនាកំសាន្តទាំងថ្ងៃទាំងយប់ក្រោមបរិយ៉ាកាសល្អនិងសុខសន្តិភាពពេញបរិបូរ៕
អត្ថបទ៖ សៅ រិទ្ធិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


