Connect with us

ព័ត៌មានជាតិ

លោក កឹម សុខា ផ្ញើ​សារ​រំលែកទុក្ខ​ជូន​សម្តេច​តេជោ ចំពោះ​មរណភាព​របស់​ឯកឧត្តម ហ៊ុន ណេង

បានផុស

នៅ

ភ្នំពេញ ៖ លោក កឹម សុខា បាន​ផ្ញើ​សារ​រំលែកទុក្ខ​ជូន​សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​មរណភាព​របស់​ឯកឧត្តម​ ហ៊ុន ណេង។

ក្នុង​សារ​រំលែកទុក្ខ​នោះ​បាន​ឲ្យដឹង​ថា ​”ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំង​ក្រុមគ្រួសារ ​ខ្ញុំ​និង​ភរិយា មាន​សេចក្តីសោកស្តាយ​ក្រៃលែង ដោយបាន​ទទួលដំណឹង​ថា ឯកឧត្តម ហ៊ុន ណេង ជា​បងប្រុស​របស់​សម្តេច​តេ​ជោ បានទទួល​មរណភាព​ដោយ​ជំងឺ​គាំងបេះដូង នៅ​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២២​នេះ ក្នុង​ជន្មាយុ​៧២​ឆ្នាំ​។”

លោក​បាន​បន្ត​ថា ​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​បំផុត​នេះ ខ្ញុំ​និង​ភរិយា សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ធំធេង​ជាមួយ​សម្តេច​តេ​ជោ​និង​ក្រុម​គ្រួសារ និង​សូម​ឧទ្ទិស​បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្តម​ហ៊ុន ណេង បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម​សម្តេច​តេ​ជោ​ទទួល​នូវ​ការគោរព រាប់អាន​ពី​ខ្ញុំ​និង​ភរិយា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច៥ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង៦ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១៣ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម