ព័ត៌មានជាតិ
ជនងាយរងគ្រោះដោយជំងឺកូវីដ១៩ សូមមកផ្ទៀងផ្ទាត់ឈ្មោះមុនខែមករា ដើម្បីទទួលប្រាក់ឧបត្ថម្ភ
បន្ទាប់ពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ១៩។

នេះតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នោះរួចមកនាយកដ្ឋានសុខុមាលភាពសង្គមបានធ្វើការអំពាវនាវបន្ថែមទៀតដល់បងប្អូនក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសមកពិនិត្យឈ្មោះតាមមូលដ្ឋានឃុំសង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនឲ្យបានមុនខែមករាខាងមុខនេះ ដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែទៀត។

យោងតាមរបាយការណ៍របស់នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា ចាប់ពីការជូនដំណឹងរបស់ក្រសួងសង្គមកិច្ចកាលពីថ្មីៗនេះបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេស ដែលទទួលផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ អញ្ជើញមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួន ដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលក្នុងសកម្មភាពជុំទី៣ លើកទី២គិតចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ២០២០នេះតទៅ ហើយបន្តទទួលសាច់ប្រាក់៣ខែទៀតពីរាជរដ្ឋាភិបាលចាប់ពីថ្ងៃទី២៥មករា រហូតដល់២៤មេសាឆ្នាំ២០២១។ ដោយឡែកគ្រួសារ ដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចព័ត៌មានខាងលើ សូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលខ្លួនស្នាក់អាស្រ័យនោះ ដើម្បីទទួលបានអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើង ដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណឲ្យសោះ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី