ព័ត៌មានជាតិ
បបែលយក្សជាងមួយរយគីឡូមួយក្បាលទៀតហើយត្រូវបានអ្នកនេសាទចាប់បាន
ត្រីបបែលយក្សទឹកសាបទម្ងន់១៤៣គីឡូក្រាមមួយក្បាលទៀតហើយ នៅក្នុងទន្លេមេគង្គ ត្រូវបានអ្នកនេសាទចាប់បាននិងបានគេរាយការណ៍ ទៅជលផលខេត្តស្ទឹងត្រែងនិងគម្រោងអច្ឆរិយមេគង្គសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប(IFREDI) ដោះព្រលែងចូលក្នុងទន្លេវិញ។

បបែលមួយក្បាលនេះ ត្រូវបានអ្នកនេសាទចាប់បានកាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២នៅចំណុចភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយត្រូវបានដោះលែងវិញនៅព្រឹកថ្ងៃទី ២៣ខែឧសភា នេះ។
លោកស្រីសំវិចិត្រនាយខណ្ឌស្ដីទីជលផលស្ទឹងត្រែងបានឲ្យដឹងថា កាលពីថ្ងៃទី ៥ឧសភាកន្លងមកនេះ ត្រីបបែលយក្សមួយក្បាលមានទម្ងន់ជិត ២០០ គីឡូក្រាម ក៏បានធ្វើការដោះលែងទៅវិញផងដែរ។ ហើយត្រីបបែលយក្សញីមួយក្បាល ដែលអ្នកនេសាទទើបតែចាប់បានជាលើកទីពីរនេះ មានទម្ងន់ ១៤៣ គីឡូក្រាម ទទឹងដងខ្លួន ១៧១សង់ទីម៉ែត្រ និងបណ្តោយដងខ្លួន ១៨១សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប (ពីចុងច្រមុះដល់ចុងកន្ទុយ) ៣៦៥សង់ទីម៉ែត្រ។

លោកនាយខណ្ឌស្ដីទីបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីអ្នកនេសាទចាប់បានត្រីបបែលនេះ លោកបានរាយការណ៍ទៅគម្រោងអច្ឆារយៈមេគង្គសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប(IFREDIចុះមកដើម្បីបំពាក់ស្លាកសញ្ញាសម្គាល់ ដើម្បីតាមដានចរាចរផ្លាស់ទីរបស់វា ព្រមទាំងវាស់ប្រវែងដងខ្លួន ថ្លឹងទម្ងន់រួចហើយ ក្រុមការងារក៏បានលែងបបែលយក្សនេះឱ្យចូលទៅក្នុងទន្លេវិញ។

សូមបញ្ជាក់ថា ត្រីបបែលយក្សប្រភេទនេះ នាពេលបច្ចុប្បន្ន ឃើញមានរស់នៅក្នុងទន្លេមេគង្គកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ ត្រីបបែលយក្ស មានឈ្មោះវិទ្យាសាស្ត្រ (Urogymnus polylepis) និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray។ វាអាចធំលូតលាស់ដល់ប្រវែងទទឹងដងខ្លួន ២៤០សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ ៦០០គីឡូក្រាម។ បច្ចុប្បន្នត្រីបបែលយក្សប្រភេទនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រីបបែល «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List៕
ដោយ ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


