ព័ត៌មានជាតិ
កម្លាំងអាវុធហត្ថរាជធានីត្រៀមលក្ខណៈជាស្រេច ក្នុងការរក្សាសន្តិសុខ ជូនពលរដ្ឋពេលឆ្លងឆ្នាំសកល
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមលក្ខណៈទាំងកម្លាំង និងសម្ភារៈបច្ចេកទេសសម្រាប់ជាមធ្យោបាយចេញប្រតិបត្តិការរួចជាស្រេច ក្នុងការរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សម្រាប់បុណ្យឆ្លងឆ្នាំសកល២០២១ ឲ្យបានល្អប្រសើរដូចឆ្នាំមុនៗ ដោយសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធតាំងពីមុនហូតបញ្ចប់ថ្ងៃបុណ្យឆ្លងឆ្នាំថ្មី ដោយបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរទៅកម្សាន្តសប្បាយនានានិងទៅជួបជុំបងប្អូននៅស្រុកកំណើត ដោយសុវត្ថិភាព។

នេះបើតាមបញ្ជាក់ឲ្យដឹង ពីសំណាក់មន្ត្រីជាន់ខ្ពស់អាវុធហត្ថរាជធានីភ្នំពេញនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។ ទន្ទឹមនិងនេះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចេញបទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់មិនត្រូវភ្លេចពីជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ នោះឲ្យសោះ ដោយត្រូវតែអនុវត្តដំបូងគេបំផុតគឺ ពាក់ម៉ាស គម្លាតបុគ្គល និងគម្លាតសង្គមតែម្តងរួម នឹងការធ្វើអនាម័យជាប្រចាំទើបជៀសផុតពីជំងឺកាចសាហាវមួយនេះបាន។



លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញចេញបទបញ្ជាបែបនេះ ជាប្រចាំខណៈពេលចេញត្រួតពិនិត្យកម្លាំងនិងសម្ភារៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ ដែលត្រូវប្រចាំការតាមគោលដៅ ជាច្រើនកន្លែងរាល់ថ្ងៃ រួមនឹងការពិនិត្យមើលភាពទទួលខុសត្រូវរួមក្នុងការបង្ការ ការពារ ទប់ស្កាត់បទល្មើស ដើម្បីរក្សាភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលសម្រាប់ឆ្នាំថ្មីនេះ។


ទន្ទឹមនិងនេះដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីអាវុធហត្ថទូទាំងរាជធានីភ្នំពេញទាំងអស់ បង្កើនការធ្វើអនាម័យដើម្បីបញ្ចៀសជំងឺរាតត្បាតកូវីដ១៩ពិសេសបំផុត ត្រូវអនុវត្តនូវគម្លាតបុគ្គល និងគម្លាតសង្គមតែម្តង ដែលជាកត្តាសំខាន់នៃការបញ្ចៀសជំងឺកូវីដ១៩ដ៏កាចសាហាវនេះ បានពីព្រោះជំងឺរាតត្បាតមួយនេះ បានឆក់យកអាយុជីវិតមនុស្សជាង១លាននាក់និងឆ្លងរាប់រយលាននាក់ហើយនៅលើពិភពលោក។


សូមបញ្ជាក់ផងដែរថា ក្រៅពីអនុវត្តន៍នូវភារកិច្ចដូចខាងលើរួចមកនោះ កម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍ ក្នុងទីបញ្ជាការ បានរៀនបំប៉នក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ចេញល្បាតក្បួនម៉ូតូឡានតាមដងផ្លូវ ដើម្បីបង្កើនសមត្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរកម្លាំងផ្សេងៗទៀតនាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អមាំមួនបំពេញកាតព្វកិច្ចបន្ត ក្នុងនាមមន្ត្រីជាអ្នកបម្រើរាស្ត្រដោយភាពស្មោះត្រង់មិនគិតនឿយហត់ ឬយប់ថ្ងៃឡើយពិសេសឱកាសឈប់សម្រាកបុណ្យឆ្លងឆ្នាំថ្មីនេះ ដែលកម្លាំងអាវុធហត្ថទាំងអស់បន្តពង្រឹងរក្សាសន្តិសុខ ដោយកិច្ចការពារ២៤ម៉ោងលើ២៤ម៉ោងតែម្ដង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


