ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពាវនាវបញ្ចប់ឲ្យបានឆាប់នូវផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ
ការអំពាវនាវរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងកិច្ចសន្ទនាដែលី្លលើកទី១២ ក្រោមមូលបទ “ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងញូវដែលី្ល។

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានសង្កត់ធ្ងន់លើសារសំខាន់ ក្នុងការការបង្កើនវិសាលភាព កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាឲ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យផ្សេងៗ ដើម្បីស្តារឡើងវិញពីជំងឺកូវីដ-១៩ ឲ្យមានភាពធន់ថែមទៀត និងដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នយូរអង្វែង នៅក្នុងតំបន់ ដែលមានសន្តិភាព ស្ថិរភាព និងសុខដុមរមនា។ ក្នុងចំណោមវិស័យនានា ដែលបានរំលេចនៅក្នុងកិច្ចពិភាក្សា ជាអាទិ៍មាន៖ ការលើកកម្ពស់សមត្ថភាពសុខភាពសាធារណៈ ការផលិតវ៉ាក់សាំងបង្ការ ឱសថបុរាណ សេដ្ឋកិច្ចពណ៌ខៀវ កសិកម្មឆ្លាតវៃស្របអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ ថាមពលស្អាត និងថាមពលកកើតឡើងវិញ ការអភិវឌ្ឍធនធានមនុស្សដោយផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការតភ្ជាប់ផ្លូវគោក-ផ្លូវអាកាស-ផ្លូវសមុទ្រ។

មានប្រសាសន៍នៅក្នុងអំឡុងពេលកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌា ដើម្បីប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងចូលរួមយ៉ាងសកម្មជាមួយអាស៊ាន ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដូចបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់សហប្រធាន នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា។ ចំណែកក្នុងវិស័យសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារសំខាន់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាឡើងវិញទ្វេដង ដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា ឲ្យបានចំនួន២០០ពាន់លានដុល្លារសហរដ្ឋអាមរិក។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវឱ្យធ្វើការបញ្ចប់ឲ្យបានឆាប់នូវផ្លូវហាយវ៉េត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដោយមានការពង្រីកបន្ថែមដល់កម្ពុជា ឡាវ និងវៀតណាម ដោយសង្កត់ធ្ងន់លើសារសំខាន់ក្នុងការធ្វើសំយោគគ្នា រវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងការតភ្ជាប់របស់ឥណ្ឌា ក្រោមក្របខ័ណ្ឌគោលនយោបាយធ្វើសកម្មភាពទិសខាងកើត៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


