ព័ត៌មានជាតិ
អាជ្ញាធរកំពុងពន្លឿនការងារកាត់ដីបឹងទន្លេសាបជូនប្រជាពលរដ្ឋ
រដ្ឋបាលខេត្តកំពង់ឆ្នាំ កំពុងចុះកំណត់អត្តសញ្ញាណ វាស់វែងដី ដើម្បីកាត់ឆ្វៀលដីបឹងទន្លេសាបជូនប្រជាពលរដ្ឋ បន្ទាប់ពីការរំឭករបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលប្រាប់ឱ្យអភិបាលខេត្តជុំវិញបឹងទន្លេសាប កាត់ដីឱ្យប្រជាពលរដ្ឋតាមការសន្យា។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមិថុនា ២០២២ នេះថា បច្ចុប្បន្នក្រុមការងារគ្រប់គោលដៅ ក្នុងខេត្តកំពុងធ្វើការងារនេះ ដោយធ្វើការកំណត់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋ ខណៈដីនៅឃុំសំរោងសែន និងផ្លូវទូក សម្ដេចចេញអនុក្រឹត្យរួចហើយ ដោយកំពុងវាស់ចែកជូនប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ បានបញ្ជាឱ្យអាជ្ញាធរចុះធ្វើការពិនិត្យកែសម្រួលកាត់ឆ្វៀលដីបឹងទន្លេសាបតំបន់ ២ និងតំបន់ ៣ ជូនប្រជាពលរដ្ឋទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលព្រំប្រទល់តំបន់ដីបឹងទន្លេសាបនៅខេត្តជាប់បឹងទន្លេសាបមួយចំនួនរួចហើយរួមមាន ខេត្តកំពង់ធំ សម្រួលផ្ទៃដីទំហំ ១០ ០១៤ហិកតា ចេញពីតំបន់២ បញ្ចូលមកក្នុងតំបន់១នៅបឹងទន្លេសាប ជូនពលរដ្ឋ៩ ១៤៤គ្រួសារ។
ខេត្តពោធិ៍សាត់កែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ ប្រគល់ជូនពលរដ្ឋ ១ ៦៥៨ គ្រួសារសម្រាប់អាស្រ័យផល។ ខេត្តបន្ទាយមានជ័យ ៥៨ ហិកតា ១៦ អា ស្ថិតនៅស្រុកព្រះនេត្រព្រះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


