Connect with us

ព័ត៌មានជាតិ

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ជួប​អ្នកការទូត​តំណាង​ប្រទេស​ចំនួន​៤ ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២២ នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា បាន​ជួប ពិភាក្សា​ការងារ និង​ផ្លាស់ប្តូរ​យោបល់​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង សហរដ្ឋ អាមេរិក សហភាព​អឺរ៉ុប ព្រមទាំង​ភារៈធារី​ស្តីទី​ស្ថានទូត​អូស្ត្រាលី ប្រចាំ​មី​យ៉ាន់​ម៉ា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ព័ត៌មាន​ពី​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ ភាគី​ទាំងអស់​បាន​ពិភាក្សា និង​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​វឌ្ឍនភាព នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ដោយ​រួមទាំង​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​ផងដែរ​។

សូម​បញ្ជាក់​ថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កំពុង​ទស្សនកិច្ច ជា​លើក​ទី​ពីរ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា រយៈពេល​៥ ថ្ងៃ ដែល​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​នេះ មាន​គោល បំណង​តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ ចំណុច និង​លទ្ធផល នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​សម្រាប់​មី​យ៉ាន់​ម៉ា ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ និង​ដើម្បី​រួមចំណែក​ដល់​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​សម្រាប់​ដំណើរការ​សន្ទនា​នយោបាយ​ប្រកបដោយ​បរិ​យា​ប័ន្ន តាមរយៈ​ការ​ជួប​ពិភាក្សា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម