ព័ត៌មានជាតិ
គិតត្រឹមម្សិលមិញ! សប្បុរសជនបានបរិច្ចាគថវិកាជាង ១៣លានដុល្លារជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យមានការចូលរួមក្នុងការបោសសំអាតមីននៅកម្ពុជា កាលពីថ្ងៃទី ១ ខែមិថុនាមក មានសប្បុរសជនជាបន្តបន្ទាប់ បានបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហានេះ។ បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា គិតត្រឹមម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ រាជរដ្ឋាភិបាល ទទួលបានថវិកាពីសប្បុរសជនចំនួន ១៣លាន ៥០ម៉ឺនដុល្លារហើយ។


សប្បុរសជន ដែលបានបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា រួមមាន៖
១. ក្រុមហ៊ុនជីបម៉ុង បរិច្ចាគថវិកា ១លានដុល្លារ
២. អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ
៣. អ្នកឧកញ៉ា ពង់ ឃាវសែ បរិច្ចាគថវិកា ១លានដុល្លារ
៤. អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ១លានដុល្លារ
៥. អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ
៦. អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ១លានដុល្លារ
៧. អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ១លានដុល្លារ
៨. អ្នកឧកញ៉ា ឃុន សៀ បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ
៩. កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា ២លានដុល្លារ
១០. អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា ១លានដុល្លារ
១១. ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ
១២. លោកជំទាវ ហ៊ុន ម៉ាណា និងស្វាមី, លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី បរិច្ចាគថវិកា ១លានដុល្លារ
១៣. អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា ១លានដុល្លារ
១៤. អ្នកឧកញ៉ា សៀ ប្ញទ្ធី និងលោកជំទាវ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ
១៥. ឧកញ៉ា សុខ ឡេង ក្រុមហ៊ុន ស្រាបៀ Ganzberg បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ
១៦. ក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ
១៧. ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ១លានដុល្លារ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


