ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥
(ខេត្តស្វាយរៀង): លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅសាលប្រជុំសាលាក្រុងស្វាយរៀង។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានស្នើឲ្យក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នេះ ក៏ដូចជាគណបក្សនយោបាយនានា និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងារប្រកបដោយភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការលទ្ធិប្រធាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោតនិងការអភិវឌ្ឍសង្គមឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។

លោកបានជំរុញដល់មន្រ្តីទាំងអស់ បន្តឆន្ទៈបម្រើប្រជាជនក្នុងមូលដ្ឋានឲ្យបានខ្លាំងក្លា អស់ពីសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់ មេត្តាយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលបំពេញការងារចំពោះមុខមួយចំនួនឲ្យបានម៉ត់ចត់រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។
ជាមួយនឹងភាពជោគជ័យនេះ លោក ម៉ែន វិបុល បានថ្លែងនូវការអរគុណចំពោះក្រុមប្រឹក្សាអាណត្តិចាស់ពិតជាមានឆន្ទៈប្រកបដោយភាពសប្បាយរីករាយក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ តាមរយៈការប្រគល់ ទទួលត្រា បញ្ជី សម្ភារៈ ប្រាក់កាស និងឯកសារនានានូវក្នុងឱកាសនេះ ៕ ដោយ:ភក្ដី


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


