Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ រៀបចំយុទ្ធនាការសម្អាតឆ្នេរខេត្តព្រះសីហនុ ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រក្នុងខែធ្នូខាងមុខ

បានផុស

នៅ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ បានសហការជាមួយខេត្តព្រះសីហនុ និងក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវបានរៀបចំពិធីសម្អាតឆ្នេរក្រោមយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» នៅឆ្នេរអូរឈើទាល១
ខេត្តព្រះសីហនុ ដើម្បីត្រៀមទទួលរៀបចំបុណ្យសមុទ្រ នឹងធ្វើជាម្ចាស់ផ្ទះក្លឹបសមុទ្រដែលស្អាតជាងគេលើពិភពក្នុងខែធ្នូខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងយុទ្ធនាការកាលពីថ្ងៃទី១០ ខែកក្កដា លោក ហ៊ួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក្រសួងទេសចរណ៍បានមានប្រសាសន៍ថា «យុទ្ធនាការកម្ពុជាស្អាតកម្ពុជាបៃតងនៅឆ្នេរក្នុងថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងធ្វើឱ្យឆ្នេរយើងស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យកាន់តែច្រើនមកលេងកម្សាន្តនៅឆ្នេរក៏ដូចជាដើម្បីត្រៀមទទួលរៀបចំបុណ្យសមុទ្រនឹងធ្វើជាម្ចាស់ផ្ទះក្លឹបសមុទ្រដែលស្អាតជាងគេលើពិភពក្នុងខែធ្នូខាងមុខ»។លោកបានបន្តថា ការចូលរួមទាំងអស់គ្នាទាំងវិស័យសាធារណៈ និងឯកជនដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋមានសារៈ​សំខាន់​ណាស់ក្នុងការធ្វើអោយឆ្នេរស្អាតកម្ពុជាស្អាត។

លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនស្រាបៀរ ខេមប្រ៊ូវ
បានមានប្រសាសន៍ថា ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយដៃគូពាក់ព័ន្ធយើងនឹងរៀបចំចលនាសម្អាតចំនួនពីរលើក្នុងឆ្នាំ២០២២នេះដែលលើកទី១នឹងរៀបចំធ្វើនៅរាជធានីភ្នំពេញក្នុងខែកញ្ញាដើម្បីអបអរទិវាសម្អាតពិភព។ លោកបានបន្តថាយើងនឹងដឹកនាំនិងប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវនិងចីរភាពនិងបន្តចូលរួមចំណែកដើម្បីសង្គមកាន់តែប្រសើរនៅថ្ងៃនេះនិងថ្ងៃស្អែក។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា «ផ្អែកលើបរិបទនេះទាមទារឱ្យយើងមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការពិចារណាគិតគូរឱ្យបានដិតដល់អំពីទិដ្ឋភាព សណ្តាប់ធ្នាប់ បរិស្ថាន ភាពស្អាត សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍ និងគ្រប់គ្រង់ទីក្រុងរបស់យើងដើម្បីផ្តល់នូវផាសុខភាព និងភាពរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលមកទស្សនា និងសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ»។

លោកអភិបាលរងបានបន្តថា ដើម្បីសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងខាងលើ យើងទាំងអស់គ្នាចាំបាប់​ត្រួវយកចិត្តទុកដាក់ខ្ពស់ និងមានកិច្ចសហការល្អពីគ្រប់ស្ថាប័នបពាក់បព័ន្ធគ្រប់លំដាប់ថ្នាក់រួមទាងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ជាពិសេស គឺយុវជនដែលជាទំពាំងស្នងឬស្សី ក្នុងការឈានមុខចូលរួមចំណែកអនុវត្ត
និងផ្សព្វផ្សាយបន្តទៅដល់ញាតិមិត្ត ក្រុមគ្រួសារ និងសង្គមជាតិរបស់យើងឱ្យបានកាន់តែទូលំទូលាយ។

លោក ឡុង ឌីម៉ង់ សូមអំពាវនាវដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជនសិស្សនិស្សិត និងវិស័យឯកជនទាំងអស់បង្កើនកិច្ចសហការឱ្យកាន់តែល្អនិងចូលរួមគ្រប់សកម្មភាពការពារ ថែរក្សា លើកកម្ពស់សណ្តាប់ធ្នាប់អនាម័យបរិស្ថាន និងសេវាកម្មសាធារណៈក្នុងទីក្រុង និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ឱ្យបានស្អាត និងល្អប្រសើរ៕

អត្ក្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម