Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋ​មន្ត្រី ប្រាក់ សុខុន​ ៖ កម្ពុជា​ទន្ទឹង​រង់ចាំ​ស្វាគមន៍​ប្រតិភូ មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

បានផុស

នៅ

ស្រប​ពេល​ដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាន់តែ​ខិតជិត​មកដល់​នៅ​ចុងខែ​នេះ លោក​ឧបនាយករ​ដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ស្វាគមន៍​ប្រតិភូ ដែល​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករ​ដ្ឋម​ន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាន់តែ​ខិតជិត​មកដល់​ហើយ​។ ទោះបីជា​រវល់​យ៉ាងណាក៏ដោយ ព្រឹក​មិញ​ខ្ញុំ​បាន​ឆ្លៀត​ចុះ​ត្រួត​ពិនិត្យមើល​ទីតាំង និង​វឌ្ឍនភាព នៃ​ការរៀបចំ​របស់​ក្រុមការងារ​យើង ហើយ​ខ្ញុំ​សូម​សរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់​ទាំងអស់​ផងដែរ​។ កម្ពុជា​ទន្ទឹងរង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ​ទាំងអស់​ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ​នេះ​”​។

សូមបញ្ជាក់ថា កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ គ្រោង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (55th AMM and Related Meetings) ចាប់ពី​ថ្ងៃទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២ ខាងមុខ​នេះដែរ នៅ​រាជធានី​ភ្នំពេញ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម