ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សាទរចំពោះការចុះកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន ៣ រវាងសមាគមន៍នារីកម្ពុជា និងវៀតណាម
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានសាទរចំពោះការចុះកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន ៣ រវាងសមាគមន៍នារីកម្ពុជា និងវៀតណាម ចំថ្ងៃខួបលើកទី ៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរតែម្ដង។

លោកជំទាវ ម៉ែន សំអន សម្តែងនូវការស្វាគមន៍អបអរសាទរបែបនេះ ខណៈពេលប្រារព្ធពិធីអបអរសាទរខួបអនុ-ស្សាវរីយ៍លើកទី ៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម នៅសណ្ឋាគារ ហៃយ៉ាត រីយេនស៊ី ភ្នំពេញ កាលពីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២នេះ។

លោកជំទាវ មានប្រសាសន៍ថា ឆ្នាំនេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម (២៤ មិថុនា ឆ្នាំ១៩៦៧-២៤ មិថុនា ឆ្នាំ២០២២) និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណា ម២០២២។ ដើម្បីអបអរខួបខួបអនុស្សាវរីយ៍លើកទី ៥៥នេះ ប្រទេសទាំងពីរបានរួមគ្នាធ្វើសកម្មភាពជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ ខេត្ត សមាគមមិត្តភាព ការផ្ញើសារជូនពរនិងអបអរ សាទរទៅវិញទៅមក ការផ្សព្វផ្សាយខ្លឹមសារ ស្តីពី ទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម។

លោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្ត និងជាសមាជិការដ្ឋសភា-ប្រធានសហព័ន្ធនារីវៀតណាម ក៏បានលើកឡើងអំពីវឌ្ឍនៈភាព របស់សមាគមនារីដើម្បីសន្តិ ភាព និងអភិវឌ្ឍនសហព័ន្ធនារីវៀតណាម និងការពង្រឹងនូវកិច្ចសហប្រតិបត្តិការទាំងក្នុងសកល លោក ក៏ដូចជាតំបន់ ជាពិសេសក៏បានរិតបន្តឹងនូវចំណងសាមគ្គីភាព របស់សមាគមនារីនៃប្រទេសទាំងពីឲ្យកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍន៍បន្ថែមទៀត។

ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣រួមមាន៖ ទី១ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀតណាមឆ្នាំ ២០២២-២០២៧។ ទី២ ការអនុវត្តគម្រោងផ្តល់ចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតរវាងសមាគមនារីកម្ពុជា-ក្រុមហ៊ុនអ៊ិនត្រាកូ (INTRACO)។ ទី៣ កិច្ចព្រមព្រៀងសហប្រត្តិការរវាងសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងសហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់ ដំណាក់កាលឆ្នាំ ២០២២-២០២៧៕
អត្ថបទ៖ វិមាន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


