ព័ត៌មានជាតិ
ប្រឡាយបង្ហូរទឹកស្ពានបាគូ កំពុងមានការចាក់ដីលុប
ស្ពានបាគូផ្លូវ ២១៧ នៃមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ បច្ចុប្បន្នប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កំពុងមានការងឿងឆ្ងល់គ្រប់ៗគ្នា ដោយសារឃើញមានការចាក់ដីលុបមុខប្រឡាយបង្ហូរទឹក ដែលពួកគាត់ធ្លាប់ឃើញស្ពានមួយនេះ គឺជាប្រភពបង្ហូរមុខទឹករាប់ឆ្នាំមកហើយ។

ទីតាំងស្ពានបាគូ ដែលកំពុងមានគេចាក់ដីលុបមុខទឹកនេះ នៅចំណុចខាងត្បូងសាលាសង្កាត់ជើងឯក ប្រមាណជាង ២០០ម៉ែត្រ ផ្លូវ២១៧ (ផ្លូវចំការដូង) នៃមូលដ្ឋានសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បងប្អូនប្រជាពលរដ្ឋរៀបរាប់ឱ្យដឹងថា ពួកគាត់តែងតែធ្វើដំណើរឆ្លងកាត់ស្ពានបាគូ ផ្លូវ ២១៧ នៃមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញជារៀងរាល់ថ្ងៃឃើញថា ទីតាំងនេះ គឺជាប្រភពប្រព័ន្ធប្រឡាយបង្ហូរទឹកយ៉ាងសំខាន់នារដូវវស្សា ដោយឡែកទើបតែបច្ចុប្បន្ននេះស្រាប់តែឃើញមានការចាក់ដីលុបមុខប្រឡាយបង្ហូរទឹកស្ពានបាគូបែបនេះទៅវិញ។

បញ្ហានេះពួកគាត់ដែលធ្វើដំណើរឆ្លងកាត់ស្ពានបាគូ គឺកំពុងមានការងឿនឆ្ងល់យ៉ាងខ្លាំង តើមានច្បាប់ឯណា ដែលហ៊ានអនុញ្ញាតឱ្យមានការចាក់ដីលុបប្រឡាយទឹកសាធារណៈបែបនេះ។
ជុំវិញករណីនេះលោក លាស់ សុខលឹម ចៅសង្កាត់ជើងឯក កាលពីរសៀលថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២ ប្រាប់ឱ្យដឹងថា ដីនេះគឺមានប្លង់កម្មសិទ្ធិត្រឹមត្រូវ សម្រាប់ម្ចាស់កម្មសិទ្ធិ ហើយការចាក់ដីនេះមិនមែនចាក់លុយប្រឡាយនោះដែរ ពីព្រោះទីតាំងនេះមិនមែនជាប្រឡាយបង្ហូរទឹកនោះដែរ គឺទីនេះ គ្រាន់តែជាទីតាំងរំដោះចេញពីស្ទឹងព្រែកត្នោតប៉ុណ្ណោះតាំងពីយូរណាស់មកហើយ ប៉ុន្តែដោយសារបច្ចុប្បន្នអាជ្ញាធរជំនាញបានធ្វើការអភិវឌ្ឍន៍ប្រឡាយផ្សេងទៀត ដើម្បីបង្វៀងមុខទឹកទៅកាន់ស្ទឹងព្រែកត្នោត ទើបម្ចាស់ទីតាំងនេះដីចាក់បំពេញដីរបស់គាត់។

លោក លាស់ សុខលឹម ចៅសង្កាត់ជើងឯកប្រាប់បញ្ជាក់ថា ថ្ងៃខាងមុខលោកនឹងស្នើរជំនាញពាក់ព័ន្ធដើម្បីលុបបំបាត់ស្ពានបាគូនេះតែម្តង។
ទោះបីយ៉ាងណាក្តីដោយមានបំណងចង់រក្សាប្រឡាយបង្ហូរទឹកសាធារណៈ ឱ្យនៅបានគង់វង់ ប្រជាពលរដ្ឋសូមសំណូមពរមន្ទីរ ស្ថាប័នជំនាញពាក់ព័ន្ធមេត្តាចុះត្រួតពិនិត្យឱ្យឃើញជាក់ស្តែងច្បាស់លាស់ ក្នុងការទប់ស្កាត់ថែរក្សាប្រឡាយសាធារណៈនេះ សម្រាប់ទុករំដោះជំនន់ទឹកភ្លៀងនារដូវវស្សាជារៀងរាល់ឆ្នាំ ខណៈមូលដ្ឋានខណ្ឌដង្កោ តែងតែទឹកជន់លិចបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ប្រជាពលរដ្ឋរៀងរាល់រដូវវស្សាឈានចូលមកដល់។
សូមជម្រាបជូនថា ចំពោះឈ្មោះម្ចាស់ដីខាងលើ មិនទាន់មានការបញ្ជាក់ណាមួយពីអាជ្ញាធរពាក់ព័ន្ធឡើយថា ម្ចាស់ដីជានរណាដែរ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


