Connect with us

ព័ត៌មានជាតិ

ក្រសួង នឹងលុបចោលកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខលើសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណេតនៅក្នុងបុរី

បានផុស

នៅ

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា អនុវត្តតាមបទបញ្ជារបស់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺក្រសួងនឹងលុបចោលកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខលើសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណេតនៅក្នុងបុរី។ លោករដ្ឋមន្ត្រី អះអាងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៤ ខែសីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វ៉ាន់ដេត ថ្លែងដូច្នេះថា «សម្តេចតេជោ បានបញ្ជាខ្ញុំថា រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខ អ៊ីនធឺណេតក្នុងបុរី គឺលុបចោលទាំងអស់ អត់ឲ្យមានទៀតទេ»។

ក្រោយទទួលបានបទបញ្ជានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យនិយ័តករទូរគមនាគមន៍កម្ពុជា អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយមិនអនុញ្ញាតឲ្យមានការផ្ដល់សិទ្ធិផ្ដាច់ មុខលើសេវាទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណេត ចាប់ពីថ្ងៃស្អែកនេះតទៅ។  

លោករដ្ឋមន្ត្រី បញ្ជាក់ដែរថា ការសម្រេចលុបចោលកិច្ចសន្យាផ្ដល់សិទ្ធិផ្ដាច់មុខនេះ គឺដោយសារការអនុញ្ញាតឲ្យមានក្រុមហ៊ុនប្រតិបត្តិករតែមួយ សម្រាប់ការផ្គត់ផ្គង់សេវាទូរគមនាគមន៍នៅក្នុងបុរី បានបង្កផលប៉ះពាល់ដល់ពលរដ្ឋក្នុងការប្រើប្រាស់ ដែលនាំឲ្យសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណេត មាន ភាពរអាក់រអួល ជាដើម៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

ពលរដ្ឋ​សាទរ​ក្រុង​កំពង់ឆ្នាំង​ ដែល​ដោះស្រាយ​គម្រោង​សាងសង់​ប្រ​ព័ន្ធ​លូ ទំនប់​ការពារ​ទឹកជំនន់ និង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់

ជីវិតកម្សាន្ដ៤៦ នាទី មុន

អ្នកលេងអ៊ីនធឺរណិត​នាំគ្នាជីកកាយរូបភាព និងអត្ថន័យស្នាមសាក់របស់ Lisa

ជីវិតកម្សាន្ដ២ ម៉ោង មុន

ទស្សនិកជនរាប់លាននាក់សម្រុកគ្នាចូលមើល វីដេអូឃ្លីប Pinky ញ៉ាំខ្ទឹមក្រហម

ព័ត៌មានជាតិ២ ម៉ោង មុន

កងកម្លាំង​នគរបាល​ជាតិ ត្រូវ​ធានា​ឱ្យ​បាន​ជាដាច់ខាត​នូវ សុវត្ថិភាព ,​សន្ដិសុខ ,​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Cambodia Airways បើកជើងហោះហើរត្រង់ភ្នំពេញ-ប៉េកាំង ឆ្លើយតបទីផ្សារភ្ញៀវទេសចរចិន

Sokha Hotels

ព័ត៌មានពេញនិយម