ព័ត៌មានជាតិ
ត្រឹមឆ្នាំ ២០២៧ គ្រប់សាលារៀន មណ្ឌលសុខភាព តាមជនបទនឹងទទួលសេវា 4G ប្រើប្រាស់យ៉ាងទូលំទូលាយ
ត្រឹមឆ្នាំ ២០២៧ រដ្ឋាភិបាលបានដាក់គោលដៅក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៃសេវាទូរសព្ទ 4G និងសេវាអ៊ីនធឺណិតឲ្យបានដល់គ្រប់គោលដៅសាលារៀន មណ្ឌលសុខភាព សាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមទីជនបទទូទាំងប្រទេស។ នេះបើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយនិងទូរគមនាគមន៍ថ្លែងនៅព្រឹកមិញនេះនៅក្នុងកម្មវិធី “វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤”។

ដើម្បីជំរុញបរិវត្តកម្មឌីជីថល បើតាមលោករដ្ឋមន្រ្តី ក្រសួងបានបញ្ជាទិញកុំព្យូទ័រនិងឧបករណ៍ឌីជីថលរាប់ម៉ឺនគ្រឿងផ្តល់ជូនដល់គ្រប់ក្រសួងស្ថាប័ន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងកិច្ចការរដ្ឋបាល និងបង្កើនប្រសិទ្ធភាពការងារ។
ជុំវិញនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៃសេវានិងសេវាអ៊ីនធឺណិត លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងប្រៃសណីយ៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកំពុងបន្តយកចិត្តទុកដាក់ជំរុញការយល់ដឹងជាសាធារណៈអំពីសារៈប្រយោជន៍និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជំរុញកំណើនអក្ខរកម្មឌីជីថល និងបណ្តុះបណ្តាលសិស្សឱ្យយល់ដឹងនិងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីក្លាយជា «ពលរដ្ឋឌីជីថល»។
ក្នុងពេលជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានឧត្តមសិក្សានឹងជំរុញផលិតធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលឱ្យបានយ៉ាងតិច ១០ ម៉ឺននាក់ ក្នុងរយៈពេល ១០ ឆ្នាំ។ បើតាមលោក ជា វ៉ាន់ដេត ដើម្បីសម្រេចបានគោលដៅនេះ មានកម្មវិធីជាច្រើនពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្សត្រូវបានដាក់ចេញដោយក្រសួងនិងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលមានជាអាទិ៍ ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ការកៀរគរនិងបណ្តុះបណ្ដាលអ្នកបច្ចេកវិទ្យាឌីជីថល។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីក៏បានលើកឡើងពីគោលដៅរបស់រដ្ឋាភិបាលក្នុងការសិក្សាដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងពេលវេលាសមស្របនាពេលខាងមុខផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


